អនុប្រយោគ​, អនុភាព​, អានុភាព​, អានិសង្ស​, សប្បុរស​, បុណ្យ​, បុគ្គល​, ចិត្ត​

196
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​អនុប្រយោគ អៈ​នុប​-​ប្រយោក សំ​.; បា​. ( ន​. ) (​អនុ “​តូច​, រង​, បន្ទាប់​” + ប​យោគ > អនុ​ប្ប​យោគ​) ប្រយោគ​តូច​, បន្ទាប់​, រង គឺ​ប្រយោគ​រង​បន្ទាប់​ប្រយោគ​ពីមុន (​ព​. វ​.) ។

​អនុភាព សំ​. ( ន​. ) (​អនុ​ភាវ​) សេចក្ដី​ប្រាកដ​ក្នុង​ចិត្ត​, ការចូល​ចិត្ត​ស៊ប់​; ជំនឿ​ស៊ប់​; សេចក្ដី​ដឹង​ច្បាស់ ។

​អានុភាព បា​. ( ន​. ) (​អា​នុ​ភាវ​) អំណាច​; តេជះ​; សេចក្ដី​អង់អាច​, សេចក្ដីក្លាហាន : មាន​អានុភាព​ច្រើន​, អានុភាព​នៃ​គុណបុណ្យ ។ សព្ទ​នេះ​ច្រើន​ប្រើ​រៀង​ភ្ជាប់​ពី​ខាង ចុង​សព្ទ​ដទៃ តាម​គួរ​ដល់​ការប្រកប​, ដូចជា គុណានុភាព​, បុញ្ញានុភាព​, ព​លា​នុ​ភាព​, ឥទ្ធានុភាព ឬ ឫទ្ធានុភាព “​អានុភាព​នៃ​គុណ​, –​នៃ​បុណ្យ​, –​នៃ​កម្លាំង​, –​នៃ​ឫទ្ធិ​” ជាដើម ។

​អានិសង្ស –​សង់ បា​.; សំ​. ( ន​. ) (​អា​និ​សំស​; អា​និ​ឝំ​ស​) ផល​នៃ​កុសល​, ផល​បុណ្យ​; គុណប្រយោជន៍​ឬ​សេចក្ដីសុខ​-​ចម្រើន ដែល​បាន​អំពី​ការប្រព្រឹត្ត​ល្អ : អានិសង្សទាន​, អានិសង្សសីល​, អានិសង្ស​នៃ​សុចរិត ។ មនុស្ស​មាន​អានិសង្ស មនុស្ស​មាន​កុសល ។

​សប្បុរស ស័​ប ឬ សប់​-​បុ​-​រ៉ស់ បា​.; សំ​. ( ន​. ) (​សប្បុរិស​; ស​ត្បុ​រុ​ឞ​) បុរស​អ្នក​ស្ងប់ គឺ​មនុស្ស (​ប្រុស​ក្តី​ស្រី​ក្តី​) អ្នក​មិន​ធ្វើអំពើ​អាក្រក់​ដោយ​កាយវាចា​ចិត្ត​, អ្នកប្រព្រឹត្ត​ល្អ​, អ្នក​ត្រឹមត្រូវ : ពួក​សប្បុរស ។ ខ្មែរ​ប្រើ​ជា គុ​. សំដៅ​សេចក្ដី​ថា “​ល្អ​, ប្រសើរ​, ត្រឹមត្រូវ​” ក៏មាន : មានចិត្ត​សប្បុរស​, មានធម៌​សប្បុរស​, មនុស្ស​សប្បុរស​, ត្រូវ​ប្រើស​ម្ដី​សប្បុរស រកគ្នា (​ឬ​ប្រើ​ជា ន​. ដែរ​. សំដៅ​សេចក្ដី​ថា “​ចិត្តសប្បុរស​,…”​ក៏បាន​) ។

​បុណ្យ បុ​ន សំ​.; បា​. ( ន​. ) (​បុញ្ញ​) គុណជាត​ជា​គ្រឿង​ជម្រះ​សន្ដាន​ចិត្ត​; កុសល​, អំពើ​ល្អ​, សេចក្ដីសុខ ។ ធ្វើបុណ្យ គឺ​ធ្វើ​សេចក្ដី​ល្អ​ខាង​ផ្លូវ​កាយវាចា​ចិត្ត​ឲ្យ​កើតមាន ដោយ​កិច្ច​និង​ទំនង​ផ្សេងៗ​…​។ ពាក្យ​ថា បុណ្យ នេះ ខាង​សំស្ក្រឹត ប្រើ​ជា គុ​. ផង​ក៏បាន​, ប្រែ​ថា “​បរិសុទ្ធ​, ស្អាត​, ល្អ​, គួរ​ស្រឡាញ់ គួរ​ចង់បាន​” ។

​បុគ្គល បុក​-​គល់ បា​.; សំ​. ( ន​. ) (​បុ​ទ្គ​ល​) ចិត្ត​, វិញ្ញាណ​; រាងកាយ​, ខ្លួនប្រាណ​; សត្វលោក​ទួទៅ​ទាំងអស់​ដែលមាន​ចិត្ត​មាន​វិញ្ញាណ : បុគ្គល​ប្រុស​ស្រី ។ ក្នុង​វិន័យ ខាង​ព្រះពុទ្ធសាសនា ហៅ​ភិក្ខុ ១ រូប​ថា បុគ្គល ។ ព​. សា​. រូប​សាកសព​ស្រស់​នៃ​មនុស្ស ក៏​ហៅ បុគ្គល ដែរ ។

​ចិត្ត សំ​. បា​. ( ន​. ) ធម្មជាត​សម្រាប់​សន្សំ​អារម្មណ៍​, សម្រាប់​គិត គឺ​វិញ្ញាណ : ចិត្តត្រង់​, ចិត្តវៀច​; ចិត្តល្អ​, ចិត្តអាក្រក់ ។​ល​។ ចិត្ត (​ចិត្ត​; ចិត្រ​) ដែល​គេ​វិ​ចិត្ត​ហើយ​, ដែល​គេ​ធ្វើ​ដោយ​ផ្ចិតផ្ចង់​រួចស្រេច​ហើយ (​ម​. ព​. ពិ​ចិត្ត ឬ វិចិត្រ ទៀតផង​) ។ ច្រើន​ប្រើ ជា គុ​. ជាង​; ផ្សំ​ជាមួយនឹង​នាមសព្ទ​ដទៃ​ឲ្យ​ជា​បទ​សមាស​បាន​តាម​គួរ​ដល់ ការប្រកប​, ដូចជា ចិត្តកម្ម រូបភាព​, រូប​ដែល​គេ​គូរ​, ដែល​គេ​ឆ្លាក់​, គំនូរ​, ចម្លាក់​…​។ ចិត្តការ ឬ ចិត្រការ្យ (–​កា​) ឬក៏ ចិត្រករ ជាងគំនូរ​, ជាង​លាបថ្នាំ​រំលេចព័ណ៌ … (​ស្ត្រី​ជា ចិត្តការិកា​) ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា