អនុវត្តន៍សាលដីកា​ឈូស​កម្ទេច​ផ្ទះថ្ម​ចោល ភាគី​ចាញ់ក្តី​ថាធ្វើ​ដោយមាន​ភាពមិនប្រក្រតី​

157
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​÷​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​អាជ្ញាសាលា​នៃ​សាលាដំបូង​ខេត្ត​ ក្រោម​ការសម្របសម្រួល​នីតិវិធី​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែ សីហា​ បាន​ចុះ​អនុវត្តន៍​ដីកា ​ដោយ​យក​គ្រឿងចក្រ​ឈូស​កម្ទេច​ផ្ទះថ្ម​ចោល​។ ករណីនេះ​ត្រូវ​ភាគី​ចាញ់ក្តី​ចោទប្រកាន់ថា ធ្វើឡើង​ទាំ​ងកំរោល​ ដោយ​មិនបាន​ជូនដំណឹង​ជាមុន និង​លួច​ធ្វើ​ពេល​ម្ចាស់​មិន​នៅ​។​

ស្ថិតក្នុង​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម​នៃ​ក្រុង​សៀមរាប នៅក្នុង​ទីតាំង​កើតហេតុ ខណ​:​ស្ត្រី​ជា​ភាគី​ចាញ់ក្តី​កំពុង​ព្យាបាល​ជំងឺនៅមន្ទីរពេទ្យ ឯ​កូនៗ​កំពុង​ស្រែក​ទ្រហោយំ​សុំឲ្យផ្អាក​សកម្មភាព​អនុវត្ត​ន៍សាលដីកា គេ​ឃើញ​គ្រឿងចក្រ​សម្រុក​ឈូស​និង​វាយកម្ទេច​ផ្ទះថ្ម​មួយ​ខ្នង រួមទាំង​របង​និង​ដំណាំ​ឈើ​ហូប​ផ្លែ​ខ្ទេច​អស់​ត្រឹម​តែមួយ​ប៉ព្រិចភ្នែក​។​

ក្នុងពេល​កំពុង​អនុវត្ត​ន៍សាលដីកា លោក​ឡុង សារ៉ាត់ អាជ្ញាសាលា​នៃ​សាលាដំបូង​ខេត្ត​បានផ្តល់​បទសម្ភាសន៍​ថា ការដែល​រូបលោក​ដឹកនាំ​កម្លាំង​មក​អនុវត្ត​ន៍នេះ គឺធ្វើឡើង​តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​។ តុលា​ករ​កំពូល​បានចេញ​ដីកា​ដាស់តឿន​ឲ្យ​អនុវត្ត​ន៍ដោយ​ស្ម​គ្រ័​ចិត្ត ចឹ​ង​ទេ​បើ​ផុត​ថ្ងៃ​កំណត់​យើង​មិនចាំបាច់​ជូនដំណឹង​អ្វី​ទៀតឡើយ​។​

លោក​ចាន់ មុន្នី អាយុ​៥៩​ឆ្នាំ​ភាគី​ឈ្នះក្តី មិន​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​ក្រុមអ្នក​កាសែត​ទេ ទោះបី​មានការ​សុំ​អនុញ្ញាត​សម្ភាសន៍​យ៉ាងណា​ក៏ដោយ គឺ​លោក​ប្រាប់​យ៉ាងខ្លី​ថារវល់​។​

ស្ត្រី​ចាញ់ក្តី

ចំណែក​ស្ត្រី​ឈ្មោះ​ឈឹម ណា​ង ភាគី​ចាញ់ក្តី​បាន​ប្រាប់​ឲ្យដឹងថា ដី​ខាងលើនេះ​គ្រួសារ​គាត់​បាន​ទិញ​ពី​ម្ចាស់​ដើម​យកមក​គ្រប់គ្រង​តាំងតែ​ពី​ឆ្នាំ​១៩៩៥​មក​ម្ល៉េះ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០០១ ​ស្របពេល​ដី​មាន​ហាងឆេង​ ក៏ស្រាប់តែ​ឈ្មោះ​ចាន់ មុន្នី មក​ទាមទារ​ថា​ជា​ដី​របស់ខ្លួន ហើយក៏ប្តឹងទៅ​តុលាការខេត្ត​សៀមរាបរ​ហូត​ដល់​តុលាការ​កំពូល​។ ស្ត្រី​ដដែល​បន្តថា នៅ​ថ្ងៃកើតហេតុ​ ក្នុងពេល​រូបគាត់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​និង​ប្តី​កំពុង​បម្រើការ​នៅឯ​បន្ទាយ​ទា​ហានយោធភូមិភាគ​៤ ក៏ត្រូវ​ពួកគេ​យក​គ្រឿងចក្រ​មក​ឈូស​ផ្ទះ​កម្ទេចចោល​បែបនេះ​។​ផ្ទះ​ដែល​ត្រូវគេ​ឈូស​កម្ទេច​នេះ​សង់​អំពី​ថ្ម មាន​ទំ​ហំ៦​គុណ​២៥​ម៉ែត្រ ដែល​កំពុងដំណើរការ​សាងសង់​បាន​ប្រហែល​៦០​ភាគរយ​។​

ចំ​ណែ​ក​លោក​ចាន់ អាន មន្ត្រី​យោធា ជា​ប្តី​និង​ក៏​ជា​ភាគី​ចាញ់ក្តី បាន​ប្រាប់​ដែរ​ថា ការដែល​ពួកគេ​យក​គ្រឿងចក្រ​មក​ឈូស​កម្ទេច​ផ្ទះ​របស់លោក​ដោយ​មិន​ផ្តល់ដំណឹង​ជាមុន​នេះ អាចនិយាយបាន​ថា​គឺ​ជាការ​ឃុបឃិត​គ្នា​ដោយ​ប្រព័​ន្ធ។ ករណីនេះ​រូបលោក​សុំឲ្យថ្នាក់លើ ្រប់​ជាន់ថ្នាក់​មេ​ត្ត​ពិនិត្យ​និង​ពិចារណា​។​

មន្ត្រី​យោធា​រូបនោះ បញ្ជាក់ថា លោក​នឹង​ប្តឹង​តបត​ឡើងវិញ ដើម្បី​បានដឹងថា ការឃុបឃិត​នេះ​មាន​មន្ត្រី​ណាខ្លះ​ចូលរួម​៕​Ha

​ភាគី​ឈ្នះក្តី​
#