អនុវត្ត​ដីកា​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន

1089
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​សំពៅ​លូន បាន​ឃាត់​ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩​នៅ​ចំនុច​ភូមិ​ទឹកផុស​ឃុំ​អង្គរ​បាន​ស្រុក​សំពៅ​លូន​តាម​ដីកា​របស់​ចៅក្រម​សាលា​ដំបូង​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន ​ហើយ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​

លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន​អធិការនគរបាល​ស្រុក​សំពៅ​លូន​បានឲ្យដឹងថា ​ជន​សង្ស័យ​មានឈ្មោះ​ឡា តោ​ភេទ​ប្រុស​អាយុ៣៨​ឆ្នាំ​រស់នៅ​ភូមិ​-ឃុំ​ខាងលើ ។​

លោក​អធិការនគរបាល​ស្រុក​បាន​បញ្ជាក់ថា ​ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​គឺ​អនុវត្ត តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​លើក​ទី​២​លេខ​៤១២​ចុះ​ថ្ងៃទី​០១​ខែមករា ឆ្នាំ​២០១៩​ដោយ​លោក​ជា វ​ណ្ណៈ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ដោយ​ចោទ​ពីបទ​រក្សាទុក​ជួញដូរ​គ្រឿង​ញៀន​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​កូនភ្នំ​ខាងជើង ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន​ប្រព្រឹត្ត កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​។​

ក្រោយ​អនុវត្សម្រេចសមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ជនល្មើស​ឲ្យ​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំ​បង ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕​B/