អនុវិទ្យាល័យ​ខ្មា​ក់ទ​ទួលបាន​អគារសិក្សា​ថ្មី​មួយ​ខ្នង​១២​បន្ទប់ ពីស​ម្ដេច​តេ​ជោ និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

185
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ/ ​ភ្នំពេញៈ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អគារសិក្សា​មួយ​ខ្នង​កម្ពស់​ពីរ​ជាន់​ស្មើនឹង​១២​បន្ទប់​ដល់​អនុ​វិទ្យា​ខ្មា​ក់តា​មរយៈ​លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​ជា​ចំណងដៃ​ថ្មី​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤០​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា​។

អនុវិទ្យាល័យ​ខ្មា​ក់ទ​ទួលបាន​អគារសិក្សា​ថ្មី​មួយ​ខ្នង​១២​បន្ទប់ ពីស​ម្ដេច​តេ​ជោ និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាមរយៈ​លោក​ជា​ចាន់តូ​(​រូបថត​ក្រុមការងារ​)


​អគារសិក្សា​ថ្មី​ជា​ចំណងដៃ​សម្ដេច​តេ​ជោ និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នេះ​ត្រូវបាន​លោក ជា ចាន់តូ ប្រកាស​សាងសង់​ជូន​ក្នុង​មី​ទ្ទិ​ង​អបអរសាទរ​ខួប​លើក​ទី​៤០​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា ដែល​រៀបចំ​ធ្វើ​នៅ​ស្រុក​សន្ទុក​នៅ​ថ្ងៃទី​១១​មករា​ឆ្នាំ​២០១៩​។​
​លោក​ធា​ម វុ​ទ្ធា នាយក​អនុវិទ្យាល័យ​ខ្មា​ក់បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​អនុវិទ្យាល័យ​មាន​សិស្ស​ចំនួន​៥៣០​នាក់​(​ស្រី​៣២៧​នាក់​)​និង​មាន​ថ្នាក់រៀន​១១​ថ្នាក់​។​សាលា​ខ្វះ​ថ្នាក់រៀន​មួយ​ថ្នាក់​ហើយ​នៅ​ឆ្នាំ​សិក្សា​ថ្មី​ខាងមុខ​អាច​ខ្វះ​រហូតដល់​ប្រាំពីរ​ថ្នាក់​ទោះបី​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៦​កន្លងមកនេះ​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្ដល់​អគារ​មួយ​ខ្នង​ប្រាំ​បន្ទប់​ក៏ដោយ​។​
​នៅក្នុង​មី​ទ្ទិ​ង​អបអរសាទរ​ខួប​លើក​ទី​៤០​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា លោក ជា ចាន់តូ បញ្ជាក់​ទៅកាន់​សមាជិក​សមាជិកា​ថា​÷​ស្មារតី​៧​មករា នៅតែ​ស្ថិតស្ថេរ​ជា​អមតៈ ក្នុង​បេះដូង​យើង​ជានិច្ច​និង​ជា​ក៏​មូលដ្ឋាន​ដ៏​រឹងមាំ​នូវ​សន្តិភាព និង ការអភិវឌ្ឍ​ប្រទេសជាតិ​ផងដែរ​។​ដោយ​គុណបុណ្យ​ថ្ងៃ​៧​មករា​នាំមក​នូវ​សន្តិភាព និង ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ​នេះហើយ​ទើប​ប្រជាជន​កម្ពុជា​ប្រសិទ្ធ​នាម​ថ្ងៃ ៧ មករា ១៩៧៩​ថា​ជា​ថ្ងៃកំណើត​ទី​២​របស់ខ្លួន ព្រោះ​បើ​គ្មាន​ជ័យជម្នះ ៧ មករា ក៏​គ្មានអ្វីៗ​នៅថ្ងៃនេះ​ដែរ​។ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​ជន​ណា ឬ​កម្លាំង​ណា​អាចមក​បំភ្លៃ ឬ​បំផ្លាញ​បានឡើយ​»​។​
​នៅក្នុង ឱកាស​នោះ​លោក ជា ចាន់តូ បាន​ក៏បាន​អំពាវនាវ​អ្នកចូលរួម​ក៏​ដូច​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់​នូវ​ស្មារតី​រួបរួម​ជាតិ​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​ទទួលបាន​ការអភិវឌ្ឍ​ថ្មី​បន្ថែមទៀត​៕សរន

អនុវិទ្យាល័យ​ខ្មា​ក់ទ​ទួលបាន​អគារសិក្សា​ថ្មី​មួយ​ខ្នង​១២​បន្ទប់ ពីស​ម្ដេច​តេ​ជោ និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាមរយៈ​លោក​ជា​ចាន់តូ​(​រូបថត​ក្រុមការងារ​)