អនុសាខាកាកបាទក្រហមស្រុកប្រាសាទបាគងចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ ដោយសារលង់ទឹកស្លាប់ចំនួន២គ្រួសារ

210
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ អនុសាខាកាកបាទក្រហមស្រុកប្រាសាទបាគង ខេត្តសៀមរាប និង ក្រុមការងារបាន អព្ជើាញចុះជួបសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារលង់ទឹកស្លាប់ចំនួន ២គ្រួសារ ដែលដឹកនាំដោយ លោក សូរ ប្លាតុង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកប្រាសាទបាគង កាលពីព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៩។

លោក សូរ ប្លាតុង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកប្រាសាទបាគង បាននិយាយថា កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន គឺមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និង តែងតែគិតគូរជាប្រចាំ មិនទុកនរណាម្នាក់ចោលឡើយ។

លោកបានបន្តថា អំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ផ្តល់ជូនគ្រួសាររងគ្រោះដោយសារលង់ទឹកស្លាប់ចំនួន ២គ្រួសារ រួមមាន គ្រួសារសពឈ្មោះ សាំ ល្មុត ភេទស្រី អាយុ ១៩ឆ្នាំ នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប និង
គ្រួសារសពឈ្មោះ តន់ តក់ ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

អំណោយមនុស្សធម៌ និងថវិកាបានផ្តល់ជូនក្នុង១គ្រួសាររួមមាន ៖ អង្គរ ២៥គ.ក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធវីតាល់១កេស មី ១កេស តង់១ ឡាំងទឹក១ កន្ទេល១ មុង១ ភួយ១ ចានដែក១ ចានសម្ល៥ ចានបាយ៥ ចានស្រាក់១ ស្លាបព្រាបាយ ៥ បំពង់ទឹកក្តៅ១ វែកបាយ១ ឆ្នាំបាយ១ ខ្ទះ១ និងថវិកា ៩២០,០០០ រៀល៕B/