អនុសាខា​កាកបាទក្រហមកម្ពុជា​២​ខណ្ឌ​នាំ​អំណោយ​ចែកជូន​ចាស់ជរា​ទីទាល់ក្រ​៧១​គ្រួសារ

612
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៧១​គ្រួសារ​រស់នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​កំបូល​បំបែក​ថ្មី​បានទទួល​អំណោយ​ពី​អនុសាខា​កាកបាទក្រហមកម្ពុជា​។ ក្រោម​ធិបតី លោក ហែម ដា​រិ​ទ្ធ លោក ឃឹម ស៊ុន​សូ​ដា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​កំបូល ជា​ប្រធានកិត្តិយស អនុសាខា កាកបាទក្រហមកម្ពុជា​ប្រចាំ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​លោកស្រី អ៊ឹម ថា​វី អនុប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ លោក​អភិបាលរង ដោយមាន​ការអញ្ជើញ​ចូលរួម ពី លោក ឃិត ឈឿន អគ្គនាយក​ក្រុមហ៊ុន ចំរើន សម្បត្តិ និង​ផ្សារ​KC
​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ដល់​កាកបាទក្រហមកម្ពុជា​នូវ​ទឹកប្រាក់​ពីរពាន់​ដុល្លារ​។​កាលពី​ព្រឹក​ថ្ងៃទី​១​ខែ ឧសភា​ឆ្នាំ​២០១៩​ស្ថិតក្នុង​វត្ត​អង្គ​ត្រគៀត​សង្កាត់​កន្ទោក​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​ពូជសាសន៍​ឡើយ​។

​ស្ថានភាព​ជាក់ស្តែង​នៃ​អំណោយ​ដែល​ត្រូវបាន​យកមក​ចែកជូន​ប្រជាជន​ចាស់ជរា​ពលរដ្ឋ​ក្រីក្រ​ទាំង​៧១​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​៣០​គីឡូ មី​១​កេស និង​ថវិកា​ចំនួន​៤​ម៉ឺន​រៀល​របស់លោក ឃិត ឈឿន អគ្គនាយក​ក្រុមហ៊ុន ចំរើន សម្បត្តិ​និង​ផ្សារ KC ។​

​នៅក្នុង​ឪ​កាស​នោះ​លោក​អភិបាលខណ្ឌ​ទាំង​ពីរបាន​មានប្រសាសន៍​សំណេះសំណាល​និង​សួរនាំ​ពី​សុខទុក្ខ​លំបាក​ដល់​ប្រជាជន​ប្រកបដោយ​ភាពទន់ភ្លន់​រួសរាយ​រាក់ទាក់​ដែលនាំអោយ​ប្រជាជនមាន​ការគោរព​ស្រឡាញ់​និង​បង្កើន​នូវ​ភាពជឿជាក់​កក់ក្តៅ​បន្ថែមទៀត​មកលើ​រូបលោក​ជា​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​ពួកគាត់​ដែល​កំពុង​ជួប​ការលំបាក​នៅក្នុង​គ្រាអាសន្ន​បែបនេះ​។​

​ឆ្លើយតប​ទៅនឹង​វត្ត​មាននៃ​ការនាំយក​អំណោយ​មក​ចែកជូន​បងប្អូន​ប្រជាជន​ដែល​កំពុង​ជួប​ទុក្ខ​កំបាកនេះ​លោក​អភិបាលខណ្ឌ​ទាំងពីរ​បាន​ពន្យល់​ប្រាប់​ជូន​ពួកគេ​ថា​ទាំងនេះ​គឺជា​ឆន្ទៈ​របស់​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុន រ៉ានី​-​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​។

​សម្តេច​តែងតែ​ណែនាំ​ឱ្យ​លោក​យកចិត្ត​ទុក្ខ​ដាក់​ដល់​ប្រជាជន​នៅក្នុង​មូលដ្ឋាន ជាពិសេស​ជនរងគ្រោះ​និង​ជន​ចាស់ជរា ទីទ័លក្រ តែងតែបាន​ទទួល​នូវ​ការឧបត្ថម្ភ នូវ​ថវិការ​និង​គ្រឿងឧបភោគ​បរិភោគ ផ្សេងៗ​មួយចំនួន​ពីស​ម្តេច​តាមរយៈ អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ៕S/​