អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​មានជ័យ ផ្តល់​អំណោយ​មនុស្សធម៌​ចំនួន ៣០​គ្រួសារ​ជួប​ជីវភាព​ខ្វះខាត

106
ចែករម្លែក

ដោយៈ សាវ​រក្ស / ភ្នំពេញៈ នា​រសៀល ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២០ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ នឹង ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បាន​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ នឹង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ក្រីក្រ នឹង ចាស់ជរា ជន​គ្មាន​ទីពឹង ចំនួន ៣០​គ្រួសារ ដែល​មកពី​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ១៥​គ្រួសារ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ១៥ គ្រួសារ ។

​ក្នុងឱកាស​នោះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក​ជ​ន​រងគ្រោះ ជន​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​បន្ទាប់មក លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ នឹង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ ទាំងអស់ មេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់ ពី​បញ្ហា​អគ្គីភ័យ ព្រោះ​ខែ​នេះ​ជា​រដូវក្តៅ ហើយ​ម្យ៉ាងវិញទៀត​នៅក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ យើង​បាន​បង្ករ​អោយមាន​អគ្គីភ័យ​កើត​ឡើងជា​បន្តបន្ទាប់ ដូច្នេះហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង ខណ្ឌមានជ័យ មេត្តា​យកចិត្តទុកដាក់ ពេល អុច​ធូប អុច​ទាន និង​ចង្ក្រាន​ហ្គេ​ស​ផ្សេងៗ មុននឹង​ចាក​ចេញពីផ្ទះ បិទ​ប៉ា​រ៉ែត​ភ្លើង ពន្លត់ ភ្លើង​ធូប ភ្លើងទាន ជាមុនសិន សិ​ម​ចេញពីផ្ទះ ។​

​សូមបញ្ជាក់​ផងដែរ ព្រះគ្រូ ពោធិញាណ សុវណ្ណ ញាណ ឈាក ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត សម្តេច​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ចំ​នួ​យ​ការ​ព្រះ​អនុគណ ខណ្ឌមានជ័យ មេ​កុដិ ៤៦ ចូលរួម​ជាប​ញ្ច័​យ ៣០ ម៉ឺន​រៀល ។ ព្រះគ្រូ​សមាធិ​ធម្មបាល ងួន សុខ​ម៉ឺន មេ​កុដិ លេខ ៤៨ ចូលរួម​ជាប​ញ្ច័​យ ៣០ ម៉ឺន​រៀល ។​

​អំណោយ​ដែល​ទទួលបាន​ពី​អនុសាខា ក្នុង​មួយ​គ្រួសារៗ រួមមាន អង្ករ ១​បាវ ៣០​គីឡូ​, មី ម៉ា​ម៉ា ១​កេស​, ទឹកត្រី ១​យួរ​, ទឹក​ស៉ី​អ៉ី​វ ១​យួរ​, ទឹក​សុទ្ធ ១​កេស​, ឃី​ត ១​កញ្ចប់ រួមទាំង​ថវិកា​ចំនួន ៣០,០០០ រៀល ក្នុង​មួយ​គ្រួសារ ផងដែរ​៕ ល​