អនុសាខា​កាកបាទក្រហម​ខណ្ឌឫស្សីកែវ និង​សមាគមនារី បាន​នាំ​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត

133
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លងមកនេះ​អនុសាខា​កាកបាទក្រហម​ខណ្ឌ​ឬ​ស្សី​កែវ និង​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខណ្ឌ​បាន​នាំ​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន​ជូន​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​ដែលមាន​ជីវភាព​ខ្វះខាត​រស់នៅក្នុង​សង្កាត់​ច្រាំង​ចំរេះ​១ និង​ច្រាំង​ចំរេះ​២ កាលពី​ថ្ងៃទី​១៩-២០​សីហា​ឆ្នាំ​២០១៩​។​

​លោក ជា ពិសី ប្រធាន​ស​.​ស​.​យ​.​ក ខណ្ឌឫស្សីកែវ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ បាន​ចាត់​ឲ្យ​លោកស្រី អាន ផល្លា ប្រធាន​អនុសាខា​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខណ្ឌ ដែលជា​អនុប្រធាន​កិត្តិយស​អនុសាខា​ខណ្ឌ រួម​ដំណើរ​ដោយ​អនុប្រធាន​សមាគម​គឺ លោកស្រី សួស សូលី​ដា អភិបាលរងខណ្ឌ និង​សហការី ជា​សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ និង​នារី​សង្កាត់​ច្រើន​រូប​ទៀត នាំយក​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា ដើម្បី​ចុះ​សំណេះសំណាល សួរសុខទុក្ខ​ឧបត្ថម្ភ​ជូន ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក បន្ទាប់ពី​បញ្ចប់​ការសួរសុខទុក្ខ និង​ឧបត្ថម្ភ​ជូន​ភរិយា​ប្រធាន​យុវជន ស​.​ស​.​យ​.​ក សង្កាត់​ច្រាំង​ចំរេះ​ទី​១ ទើប​សម្រាល​បានកូន​ស្រី​នៅ​គេហដ្ឋាន​។​

​លោកស្រី អាន ផល្លា ជា ពិសី និង​លោកស្រី សួស សូលី​ដា អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ និង​ជា​ប្រធាន​-​អនុប្រធាន សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខណ្ឌ បាន​ឆ្លៀតឱកាស​សម្រេច​រៀប​ចំប​ញ្ជូ​ន​លោកស្រី​មេ​៥០​ខ្នង​ម្នាក់ នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ដែលមាន​ជំងឺ​ធ្លាក់ឈាម​ឲ្យ​ទៅពិនិត្យ​ព្យាបាល​សុខភាព ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាមៗ និង​មាន​កិច្ចសហការ​ល្អ​យ៉ាង​ស្អិតរ​មួ​ត​ពី​លោកគ្រូ អ្នកគ្រូ នៃ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩​។​

​លើកឡើង​នាឱកាស​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​នាពេលនេះ ក្រៅពី​ជូនពរ​ភរិយា​ប្រធាន​យុវជន ស​.​ស​.​យ​.​ក សង្កាត់​ច្រាំង​ចំរេះ​ទី​១ ទើប​សម្រាល​បានកូន​ស្រី និង​លោកស្រី មេ​៥០​ខ្នង សង្កាត់​ច្រាំង​ចំរេះ​ទី​២ ដែលមាន​ជំងឺ​ធ្លាក់ឈាម ឲ្យ​ទៅពិនិត្យ​ព្យាបាល​សុខភាព នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ រួមជាមួយ​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ​ទាំងអស់ ខំ​ថែទាំ​សុខភាព​ឲ្យ​បានល្អ​ប្រសើរ ត្រូវ​ហូប​ស្អាត ផឹក​ស្អាត ពោលគឺ​ការរស់នៅ​ស្អាត​ជានិច្ច ជៀសវាង​ឆ្លង​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​។​

​ដោយឡែក​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ លោកស្រី អាន ផល្លា និង លោកស្រី សួស សូលី​ដា ជា​អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ រួម​ដំណើរ​ដោយ សហការី បាន​ចុះ​ជួប​សួរសុខទុក្ខ និង​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ មាន​ជីវភាព​ខ្វះខាត ចំនួន​៦ គ្រួសារ រស់នៅ​សង្កាត់ ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ​៕ ល​

#