អនុសាខា​កាកបាទក្រហម​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ពលរដ្ឋ​ក្រីក្រ​ចំនួន​៦០​គ្រួសារ​

398
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ អភិបាលរង​ខណ្ឌមានជ័យ និង ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​មានជ័យ​បានផ្ដល់​អំណោយ​មនុស្សធម៌​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ជូនទៅ​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៦០​គ្រួសារ​ដែល​មកពី​បី​សង្កាត់​គឺ​សង្កាត់​ស្ទឹងមានជ័យ​១,​ស្ទឹងមានជ័យ​២,​និង​ស្ទឹងមានជ័យ​៣ ស្ថិតនៅក្នុង​បរិវេន​វត្ត​ន​ន្ទ​មុន្នី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​យ ។​

​លោក​ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា​ខណ្ឌមានជ័យ​បាន​ថ្លែងថា​កាកបាទក្រហមកម្ពុជា​តែងតែ​ប្រារព្ធ​ពិធី​៨​ឧសភា​រៀងរាល់ឆ្នាំ​។​នៅ​អាណត្តិ​ទី​៦​នេះ​អនុសាខា​កាកបាទក្រហម​ខណ្ឌ​នឹង​បន្ត​បេសកកម្ម​ការងារ​មនុស្ស​ធម៌​របស់​សម្ដេច​កិត្តិ​ព្រឹត្តិ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​និង​អំណោយ​របស់​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​មានជ័យ​ឱ្យ​ខ្លាំង​ជាង​មុន​។​

ក្នុងនោះ​ឱ្យមាន​តម្លាភាព​ស៊ី​ជំរៅ​ទ្វេដង​ក្នុង​ការជួយ​ប្រជាពលរដ្ឋ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​អោយ​កាន់តែ​មាន​ភាព​រីកចំរើន ក្រោម​ការដឹកនាំ​របស់​សម្តេច​កិ​តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។​

​ជាមួយគ្នា​នោះ​លោក​ឌី​រ័ត្ន​ខេ​ម​រុណ​អភិបាលរង​ខណ្ឌមានជ័យ​និង​ជា​ប្រធាន​គណៈកម្មការ​កាកបាទ​ក្រហម​កម្ពុជា​ខណ្ឌមានជ័យ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​ទាំងអស់​ឱ្យ​បន្ត​ជឿទុកចិត្ត​លើ​ការដឹកនាំ​របស់ អាជ្ញាធរ​ខណ្ឌ រាជរដ្ឋាភិបាល​។

គណបក្ស​ប្រជាជន​និង​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​កម្ពុជា​កាន់តែ​មានការ​អភិវឌ្ឍ​ន៏​ពេញលេញ​និង​ទទួលបាន​នូវ​សុខសន្តិភាព​បន្ត​ជា​និរន្តរ៍​។​

​គួរបញ្ជាក់​ថា​លោក​ប្រធាន​អនុសាខា​បក្ស​បាន​នាំយក​អំណោយ​មនុស្សធម៌​អនុសាខា​ផ្តល​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដោយ​រួមមាន​៖ អង្ករ​១​បាវ មី ទឹកបរិសុទ្ធ តែ ទឹកត្រី ទឹកស៊ីអ៊ីវ នឹង​សំភារៈ​ផ្ទះបាយ មួយចំនួន​រួមទាំង​ថវិកា​ចំនួន ២​ម៉ឺន​រៀល​ផងដែរ​៕S/