អនុសាខា​កាកបាទក្រហម​ស្រុក​ស្វាយ​លើ បានទទួល​អំណោយ​ពី​សប្បុរសជន សម្រាប់​ទុក​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​មហន្តរាយ កុមារកំព្រា ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេ​មា​យ ជនទីទ័លក្រ​

737
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​កន្លងទៅនេះ ក្រោយពី​សាខា​កាកបាទក្រហម​ខេត្តសៀមរាប ប្រគល់​តួនាទី​អោយ​អនុសាខា​កាកបាទក្រហម​ស្រុក​ដោះស្រាយ​នូវ​បញ្ហា​គ្រោះ​មន្ត​រាយ នានា នៅក្នុង​ស្រុក​ខ្លួន​ផ្ទាល់ អនុសាខា​ស្រុក​ស្វាយ​លើ​ក៏បាន​ធ្វើ​សេចក្តីអំពាវនាវ ហើយ​បានរៀបចំ​ពិធី​ទទួល និង​ប្រគល់​អំណោយ​សប្បុរសធម៌ ពី​សប្បុរសជន​។​

​នាពេល​ថ្មីៗ​នេះ អនុសាខា​ស្រុក​ស្វាយ​លើ បានធ្វើ​សេចក្តីអំពាវនាវ​ដល់​ស​ប្បុរ​សជន អង្គការ​សង្គម​ស៊ីវិល វត្ត​អារាម​និង​ក្រុមហ៊ុន​នានា នៅក្នុង​ស្រុក​ស្វាយ​លើ ដើម្បី​គៀងគរ​គ្រឿងឧបភោគ​បរិ​ភោ នឹង​សម្ភារ​: ក៏ដូចជា​ថវិកា​ជាដើម ដើ​ម្ប​ឆ្លើយតប ដោះស្រាយ​បញ្ហា​គ្រោះមហន្តរាយ​ផ្សេងៗ​និង​ជួយ​ដល់​កុមារកំព្រា ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេ​មា​យ ជនទីទាល់ក្រ នៅ​ទូទាំង​៥​ឃុំ​នៃ​ស្រុក​ស្វាយ​លើ​។

​ក្រោយ​ការអំពាវនាវ​រួចមក អនុសាខា​បានទទួល​នូវ​គ្រឿងឧបភោគ បរិភោគ នឹង​ថវិកា​មកពី​វត្ត​ចំនួន ៤​វត្តមាន (​ព្រះអង្គ​ធំ ព្រះអង្គ​ជប់ អន្លង់​ធំ និង​វត្ត​ស្វាយ​លើ​) និង​ក្រុមហ៊ុន​ចំនួន​មួយ គឺ​ក្រុមហ៊ុន​អន្តរជាតិ​-​កម្ពុជា ប្រចាំ​នៅ​ភូមិ​ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ទន្ទឹមនឹង​នោះដែរ​អនុសាខា​ស្រុក​ស្វាយ​លើ​បានទទួល គឿង​ឧបភោគ បរិភោគ និង​ថវិកា រួមមាន​៖ ១ អង្ករ ចំនួន ១១៥០​គីឡូក្រាម​, ២- មី ចំនួន ៧៣​កេស​, ៣-​ទឹកត្រី​៧៦​យួរ​, ៤-​ទឹកស៊ីអ៊ីវ ៦៧​យួរ , ៥-​ត្រី ខ 2២៦ យួរ​, ៦-​ប្រេងឆា ៤០ លីត្រ​, ៧-​ស្ករស ៨​គីឡូក្រាម​, ៩-​អំបិល​៨​គីឡូក្រាម​,១០ ខ្ទឹមសរ ៨​គីឡូក្រាម​, ១១-​ទឹក​សុ​ទ្ឋ ២០ យួរ នឹង​ថវិកា​ចំនួន ៣.០៥៥.០០០ រៀល​ផងដែរ​៕ ល​