អនុសាខា​កាកបាទក្រហម​ស្រុក​ជីក្រែង ចុះសួរសុខទុក្ខ​ជនពិការ និង​មាន​ជំងឺ​ប្រចាំកាយ​

916
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: កាលពីពេល​ថ្មី​នេះៗ លោក ជ្រា មុនី អភិបាលរង​ស្រុក តំណាង​លោក ពៅ ប៊ុនធឿន អភិបាល​នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​ស្រុក​ជីក្រែង ព្រមទាំង​នាយិកា​រង​រដ្ឋបាល លោក​ប្រធាន​មណ្ឌល​សុខភាព​កំពង់ក្តី មេឃុំ​គោកធ្លក​លើ បាន​ចុះសួរសុខទុក្ខ​ជនពិការ និង​មាន​ជំងឺ​ប្រចាំកាយ​ឈ្មោះ ម៉ែន ចេ​ន ភេទ ស្រី អាយុ ២៨​ឆ្នាំ នៅ​ភូមិ ខ្លាឃ្មុំ ឃុំ គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​ការចុះ​សួរសុខទុក្ខ​នេះដែរ ក្រុម​ករ​ងារ​ក៏បាន​នាំយក​អំណោយ​មនុស្សធម៌ អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ជីក្រែង រួមមាន​អង្ករ ២៥​គីឡូក្រាម មី​ម៉ា​ម៉ា ១​កេស ត្រីខ ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ សា​រ៉ុង​១ ក្រ​ម៉ា​១ ថវិកា ១០០,០០០​រៀល ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក​ខ្លះៗ​ដល់​ប្រជាពលរដ្ឋ​៕