អនុសាសន៍​ប្រាំមួយ​ចំណុច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ក្នុង​ទិវា​វប្បធម៌​ជាតិ​

496
ចែករម្លែក
  • 31
    Shares

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បា​នមាន​ប្រសាសន៍ថា​ទិវា​វប្បធម៌​ជាតិ ៣ មីនា និង​ការជួបជុំ​សិល្បករ​មកពី​គ្រប់​មជ្ឈដ្ឋាន​ទូទាំងប្រទេស​គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារ​សំខាន់បំផុត​សម្រាប់​ប្រទេសជាតិ​។​


​សម្តេច​បន្ថែមថា​ដូច្នេះ​ដើម្បីឱ្យ​ការរៀបចំ​ទិវា​វប្បធម៌​ជាតិ​នេះ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​សម្តេច​សូម​ផ្តល់នូវ​ការណែនាំ​មួយចំនួន​។​ក្នុងនេះ​១. ត្រូវ​រួមគ្នា​រៀបចំ​ឱ្យមាន​ទិវា​វប្បធម៌​ជាតិ​ជា​រៀងរាល់ ឆ្នាំ ដើម្បី​បង្កើន​ការយល់ដឹង និង​ស្រ​ឡា​ញ្ញ់​វប្ប​ធ​ម​ជ៌ា​តិ​ការបណ្តុះ មនសិការ ឆន្ទៈ​និង​ស្មារតី​ទទួលខុសត្រូវ ក្នុងការ​ផ្ទេរ​ទទួលយក​ចំណេះដឹង ជំនាញ បច្ចេកទេស​សិល្បៈ​វប្បធម៌​សំដៅ​លើកកម្ពស់​ការអភិរក្ស​និង​អភិវឌ្ឍ​សម្បត្តិ​វប្បធម៌​ជាតិ​ក៏​ដូច​ពហុវប្បធម៌​នៅ​កម្ពុជា​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សុខដុម​នីយកម្ម​របស់​សង្គមជាតិ​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​។​ទី​២.​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ត្រូវ​រៀបចំ​សកម្មភាព​និង​រំលេច​នូវ​ខ្លឹមសារ​ប្លែកៗ ប្រកប​ដោ យ​អត្ថន័យ​នៅក្នុង​ព្រឹត្តិការណ៍​ទិវា​វប្បធម៌​ជាតិ​ដើម្បី​លើកកម្ពស់ ការយល់ដឹង​កាន់តែច្បាស់​អំពី​តម្លៃពិត​នៃ​វប្បធម៌​ជាតិ​តាមរយៈ​ការបង្កើត​សេវាកម្ម​និង​ផលិតផល​វប្បធម៌​សម្រាប់​គោលដៅ​ញ​ណិ​ជ្ជ​កម្ម​និង​ទេសចរ ណ៍ ។ ទី​៣.​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ត្រូវ​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ផ្តល់​ចំណេះដឹង ស្តីពី​សិល្បៈ​វប្បធម៌ ក្នុង​ស្រទាប់​យុវជន​ដែលជា កម្លាំង​សកម្ម​របស់​សង្គម និង​ជា​អ្នក​បន្តវេន​ដើម្បី​ចងក្រង​រក្សាទុក​នូវ​រាល់​ឯកសារ បេតិកភណ្ឌ​វប្បធម៌​ជាតិ​គ្រប់​ប្រភេទ​ទាំង​រូបី និង​អរូបី ដើម្បី​អភិរក្ស អភិវឌ្ឍ និង​លើកស្ទួយ ពហុវប្បធម៌​ក្នុងសង្គម​កម្ពុជា ។

​ចំណែក​ទី​៤.​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ត្រូវមាន​យន្តការ​ដើម្បី​បង្កលក្ខណៈ​សម្បត្តិ​ឱ្យ​កូន​ខ្មែរ​មានលទ្ធភាព​ឤ​ច​បង្កើត​ស្នាដៃ​ដែលជា​ផលិតផល​វប្បធម៌​ថ្មី​របស់ខ្លួន​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ដល់​យុវជន​នៅ​តា ម​វិទ្យាល័យ សកលវិទ្យា​ល័យ និង​អង្គការ​/​សមាគម សិល្បៈ​ទូទៅ ដើម្បី​ពង្រឹងគុណភាព​អ្នកបង្កើត​ស្នាដៃ​ថ្មី​ទាំងអស់ តាម​ទម្រង់​ក្បួនខ្នាត​នៃ វប្បធម៌​ជាតិ សេចក្តីថ្លៃថ្នូរ​និង​គុណធម៌​របស់ មនុស្ស​ចៀសវាង​ការលួចចម្លង​ទាំងស្រុង​នូវ​ស្នាដៃ សិល្បៈ​បរទេស ។​ទី​៥.​សូម​គាំទ្រ​ចំពោះ​ប្រធានបទ «​យុវជន​ដើម្បី វប្បធម៌​ជាតិ​» ដែល​បានសម្រេច​ជ្រើសរើស​ស ម្រា​ប់​ទិវា​វប្បធម៌​ជាតិ ៣ មីនា នាពេលនេះ​នៅ​ឆ្នាំក្រោយៗ​ទៀត​ពី​ព្រោះនេះ​ជា ប្រធានបទ​ដែលមាន​អត្ថន័យ សម្រាប់​យុវជន​កម្ពុជា​គ្រប់រូប​ដែលជា​អ្នក​បន្តវេន​ត្រូវមាន​កាតព្វកិច្ច​ថែរក្សា​ការពារ​និង​បង្កើត​ស្នាដៃ​ថ្មីៗ​ជា​វិជ្ជមាន​បន្ថែមទៀត​លើ​គ្រប់ផ្នែក​គ្រប់​ទម្រង់​នៃ​សិល្បៈ​វប្បធម៌ គឺ​កម្ពុជា​៖​ព្រះរាជាណាចក្រ​នៃ​វប្បធម៌ ដោយ ឈរលើ​ទស្សនៈ​បុរាណ​មិនយឺត ទំនើប​មិន​បរទេស និង​ទី​៦.​ត្រូវ​រួមគ្នា​សហការ និង​បង្កើន​សាមគ្គីភាព​ក្នុង​បុព្វហេតុ​រួម គឺ​ការអភិរក្ស និង​អភិវឌ្ឍ​សម្បត្តិ វប្បធម៌​ជាតិ តាមរយៈ គោលនយោបាយ​ជាតិ ស្ដីពី​វី​ស័​យ​វប្បធម៌ ដែល មាន យុទ្ធ​ស្រា​ស្ត​ច្បាស់លាស់ គឺ រដ្ឋ​ជា​អ្នកគ្រប់គ្រង​គាំ​ញរ ដៃគូ​ឯកជន​ជា​អ្នកអនុវត្ត ។​
​ ​នៅក្នុង​ពិធី​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​អ្នកចូលរួម​ទាំងអស់​ងើបឈរ​ឡើង​ដើម្បី​គោរព​ចំពោះ​វិញ្ញាណក្ខន្ធ​វិ​រៈ​សិល្បៈករ​ពីររូប ដែលមាន​លោកតា ប្រាជ្ញ ឈួន និង លោកតា ប្លុង មឿ​ក ដែលជា​សិល្បៈករ​ចាប៉ីដងវែង និង អា​យ៉ៃ ដ៏​ល្បី​របស់​កម្ពុជា ៕​សរន​