អនុ​ប្រធានាធិបតី​អេក្វាទ័រ លោក ច​ច ក្លាស ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​៦​ឆ្នាំ​ពីបទ​ពុករលួយ​

141

​លោក ច​ច ក្លាស (Jorge Glas) អនុ​ប្រធានាធិបតី​នៃ​ប្រទេស​អេក្វាទ័រ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​៦​ឆ្នាំ​ដោយ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ នៅ​ក្រុមហ៊ុន​សំណង់​ប្រេ​ស៊ី​ល Odebrecht ដ៏​ធំ​កាលពី​ថ្ងៃ​ពុធ ទី​១៣​ធ្នូ​។

​លោក ច​ច ក្លាស គឺជា​អ្នកនយោបាយ​ជាន់ខ្ពស់​បំផុត​ដែល​ត្រូវបាន​ផ្តន្ទាទោស​នៅក្នុង​រឿងអាស្រូវ​ពុករលួយ​នេះ​
​ដែល​បាន​រីក​រាលដាល​នៅ​ទូទាំង​អាមេរិក​ឡាទីន​។​

​ក្រុម​រដ្ឋអាជ្ញា​បាន​និយាយថា លោក ច​ច ក្លាស បានទទួល​ប្រាក់​សំណូក​ចំនួន ១៣,៥ លាន​ដុល្លារ​អាមេរិក​។​
​លោក ច​ច ក្លាស ត្រូវបាន​ដកចេញ​ពី​តំណែង​របស់លោក ហើយ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន ចាប់តាំងពី​ខែតុលា​មក​។ លោក​គឺជា​អ្នកនយោបាយ​ជាន់ខ្ពស់​បំផុត ដែល​ត្រូវបាន​ផ្តន្ទាទោស​នៅក្នុង​រឿងអាស្រូវ​ពុករលួយ​នៅ​ក្រុមហ៊ុន​សំណង់ Odebrecht នេះ​៕ ដោយ៖ សុខា

​លោក ច​ច ក្លាស ត្រូវបាន​ដកចេញ​ពី​តំណែង​របស់លោក ហើយ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន ចាប់តាំងពី​ខែតុលា​មក