អន់ចិត្ត​ទូរស័ព្ទ​ទៅរក​ប្តី បែ​រមនុស្ស​ស្រី​លើក ខឹង​ចិត្ត​សម្រេច​បញ្ចប់​ជីវិត​ដោយ​ចងក​សម្លាប់ខ្លួន​

551
ចែករម្លែក

ដោយ:​ចាន់តូ/​​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​សម្រេច​បញ្ចប់ជីវិត​ត្រឹម​ចងក​សម្លាប់ខ្លួន ក្រោយពី​អន់ចិត្ត​គ្រា​ដែល​ទូរស័ព្ទ​ទៅរក​ប្តី បែរ​ជាមាន​មនុស្ស​ស្រី​លើក ខណៈដែល​កំពុង​ផឹក​សុី ខឹង​ទាញ​បាន​ក្រមា​វឹងចងភ្ជាប់​នឹង​ដែក​ព្យួរ​កង្ហារ ស្លាប់បាត់​បង់ជីវិត ទម្រាំ​ប្តី​ដឹង ​ឡើងទៅ​ក្នុង​បន្ទប់​ឡៅតឿស្រាយ​ទម្លាក់ នៅតែ​មិនអាច​មានជីវិត​ឡើងវិញ​បានដែរ បង្ក​ឲ្យ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៩ នៅផ្ទះ​ល្វែង ផ្លូវលំ ក្រុម​៤ ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ស្ត្រី​គិត​ខ្លី​មានឈ្មោះ ជឿន សេង​ហៃ អាយុ​៣០​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ស្រុក​កំណើត​​ភូមិ​ជី​ពាំង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ មាន​ប្តី​ឈ្មោះ វិ​ន ថា​ន់​យ៉ា អាយុ​៣១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរមេការ​សំណង់ ផ្នែក​អគ្គិសនី ស្នាក់នៅ​ផ្ទះជួល ចំណុច​ខាងលើ ជាមួយ​បងប្អូនសរុបគ្នា​៥​នាក់ ។​

​តាម​ការរៀបរាប់​ពី​សាច់ញាតិ ក្រុមគ្រួសារ បាន​ឲ្យ​ដឹងថា ស្ត្រី​ខាងលើ​មាន​បងប្អូន​ចំនួន​៥​នាក់ ប្រុស​៣​នាក់ ស្រី​២​នាក់ សាកសព​ជា​កូន​ទី​២ ។ ប្រភព​បន្តទៀតថា ស្ត្រី​រងគ្រោះ​បាន​រៀបការ​ត្រឹមត្រូវ​អស់រ​យៈ​ពេល​៥​ឆ្នាំ​មកហើយ តែ​ការរស់នៅ​របស់​អ្នក​ទាំង​២ រវាង​ប្តី​-​ប្រពន្ធ​ហាក់បីដូច​មិន​ចុះសម្រុង​គ្នា ពោល​ឈ្លោះ​ព្រឹក ត្រូវ​ល្ងាច ឈ្លោះ​ល្ងាច​ត្រូវ​គ្នា​យប់ ក៏ប៉ុន្តែ​ជម្លោះ​ក្នុង​គ្រួសារ មិន​ឈានដល់​ប្តឹងផ្តល់​គ្នា​ដល់​សមត្ថកិច្ចអាជ្ញាធរ​ឡើយ ហើយ​រហូតមកដល់​វេលា​ម៉ោង​២​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៩ ខណៈដែល​ប្តី​ចេញទៅ​ផឹក​សុីជួបជុំ​មិត្ត​ភ័​ក្តិ ស្ត្រី​ជា​ប្រពន្ធ​ឃើញ​បាត់​ប្តី​យូរ ក៏បាន​ទូរស័ព្ទ​ទៅរក តែ​បែ​រជាមាន​មនុស្ស​ស្រី​លើក​ទៅវិញ នាង​ខឹង ស្រែកជេរតាម​ទូរស័ព្ទ ប្តី​ភ័យ​ចុច​ទូរស័ព្ទ​បិទ​ចោល។ ប្រពន្ធ​ទូរស័ព្ទ​ទៅ​ម្តងទៀត មិន​ចូល ធ្វើ​ឲ្យ​ប្រពន្ធ​កាន់តែ​ខឹង វាយ​បោកបាក់បែក​ខ្ទេច​កង្ហារ ហើយក៏​ឡើងទៅ​ដេក​សម្រាក​នៅ​បន្ទប់​ឡៅតឿ លុះ​ប្តី​មកដល់​ផ្ទះ ហៅ​ឲ្យ​ប្អូនៗ​បើកទ្វារ​ចូល ទោះជា​ឃើញ​កង្ហារ​រង​បាក់បែក​ខ្ទេច ក៏​មិន​មាត់ក​ដែរ ស​ម្ងំដេក​នៅ​ខាងក្រោម រីឯ​ប្រពន្ធចាក់ក​ន្លឹះ​ទ្វារ​ដេក​សម្រាក​ក្នុង​បន្ទប់​ឡៅតឿ​ម្នាក់ឯង ។

​ប្រភព​បន្តទៀតថា ​ក្រោយពី​ប្តី​មកពី​ផឹក​សុី ចូលដេក​សម្រាក​ក្នុងផ្ទះ​ដោយ​ស្ងាត់ស្ងៀម រហូតដល់​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​០២ ខែសីហា នេះ ត្រូវបាន​បងថ្លៃ​ប្រុស​ម្នាក់ទៀត អើតមើល​តាម​កញ្ចក់លើ​ឡៅតឿ ប្រទះឃើញ​ជនរងគ្រោះ​ចងក​សម្លាប់ខ្លួន ដោយ​យក​ក្រមា​ចងភ្ជាប់​នឹង​ដែក​ព្យួរកង្ហារ ក៏​ផ្អើលឆោឡោ​ ប្តី​ឡើងទៅ​ស្រាយចំណង​ទម្លាក់​ចុះ តែ​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ ក៏​រាយការណ៍​ទៅ​មេភូមិ សមត្ថកិច្ច​ចុះមក​ពិនិត្យ​ជាក់ស្តែង ។​

​តាម​បុរស​ឈ្មោះ ឈិន វណណា​រ៉េត អាយុ​៣២​ឆ្នាំ ត្រូវជា​បងថ្លៃ បាន​ឲ្យ​ដឹងថា ២​នាក់​ប្តី​ប្រពន្ធ​ខាងលើ ឈ្លោះប្រកែក​គ្នា​ជា​ញឹក​ញាប់ មកដល់​លើក​ចុង​ក្រោយ បន្ទាប់ពី​ខឹង​ប្តី ក៏​សម្រេចចិត្ត​បញ្ចប់ជីវិត​បែបនេះ ។​

​សាកសព​ក្រោយពី​សមត្ថកិច្ច​ជំនាញ គ្រូពេទ្យ ពិនិត្យ​កោសល្យវិច័យ​រួច​ឃើញថា ពិតជា​សម្លាប់ខ្លួនដោយ​ធ្វើអត្តឃាត​ពិតមែន រួច​ប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ឯ​ស្រុកកំណើត៕B/Ha