អន្តរាគមន៍​យោធា​ចិន​នៅ​ហុងកុង​កាន់តែ​ខិត​មក​ជិត នៅពេល​ការប៉ះទង្គិច​កាន់តែ​សាហាវ​

2022
ចែករម្លែក

​ចិន​នៅ​ថ្ងៃ​ចន្ទ​ទី​២៦​សីហា​បាន​បញ្ជូន​សញ្ញា​ព្រមាន​កាន់​តែង​មាំទាំ​ឡើង​អំពី​ការប្រើ​កម្លាំង​នៅ​ហុងកុង​បន្ទាប់​ពី​ការប៉ះទង្គិច​គ្នា​រវាង​បាតុក​ករ​និង​ប៉ូលិស​ហុងកុង​កាន់​ខ្លាំង​ហាក់​​ដូចជា​សង្គ្រាម​ឧទ្ទាម​នៅ​កណ្តាល​ទីក្រុង​មួយ ដោយ​ប៉ូលិស​ប្រើ​ឡាន​បាញ់​ទឹក បាញ់​គ្រាប់កាំភ្លើង​ពិត និង​ដក​កាំភ្លើង​ភ្ជង់​លើ​បាតុករ​ស្រស់ៗ​តែម្តង ខណៈ​បាតុករ​ក៏​មិន​ណ​យ​ដែរ ប្រើ​​គ្រាប់បែក​សាំង ចំ​ពាម ខ្សែ​យឹត​បាញ់​ដុំថ្ម និង​វាយ​ដំបង​លើ​សមត្ថកិច្ច​។​ក្រៅពី​រារាំង​ចរាចរណ៍​តាម​ផ្លូវថ្នល់ ស្ថានីយ​រថភ្លើង​និង​អាកាសយានដ្ឋាន​ពួក​អ្នក​ប្រឆាំង​តវ៉ា​ខ្លះ​ថែមទាំង​​វាយបំផ្លាញ​ហាង​ទំនិញ និង​ថែម​ទាំង​នាំ​ក្មេង​មិនដឹង​អី​មក​ចូលរួម​ការប្រឆាំង​តវ៉ា​របស់​ពួកគេ​ថែម​ទៀត​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​ផ្លូវការ​របស់​ចិន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា «​វា​មិន​ត្រឹមតែ​ជា​ជា​ការទទួលខុសត្រូវរ​បស់​អាជ្ញាធរកណ្តាល​ចិន តែ​ក៏​ជា​ការទទួលខុសត្រូវរ​បស់​​ខ្លួន​ក្នុង​ការចូល​អន្តរាគមន៍​នៅពេល​កុបកម្ម​ផ្ទុះឡើង​នៅ​ហុងកុង​»​។​

​ស៊ីន​ហួរ​បាន​និយាយថា ការតវ៉ា​ប្រឆាំង​នៅ​ហុងកុង បាន​ប្រែក្លាយ​ជា​បដិវត្ត​ន៍​ពណ៌​មួយ ក្នុង​បំណង​ដូរ​បណ្តា​ស្ថាប័ន​ធម្មនុញ្ញ​នៃ​តំបន់​រដ្ឋបាល​ពិសេស​នេះ ជា​សញ្ញា​មួយ​ដែល​បង្ហាញ​​ថា​វា​ប្រុង​ចាត់វិធានការ​បន្ថែមទៀត​។​

​ក្នុង​ការប្រទាំងប្រទើស​គ្នា​ខ្លាំង​កាលពី​យប់​ថ្ងៃអាទិត្យ ប៉ូលិស​ហុងកុង​បាន​ដក​កាំភ្លើង​និង​បាញ់​ព្រមាន​ក្រោយ​បាតុករ​ដេញ​វាយ​ប៉ូលិស ដោយ​ប្រើ​ដំបង​ឬ​ស្សី​និង​ដែក ជាហេតុ​នាំ​​អោយ​ប៉ូលិស​ប្រើ​រថយន្ត​បាញ់​ទឹកជា​លើកដំបូង​។​

​ការប្រឈមមុខ​ខ្លាំង​បាន​កើត​ឡើង​នៅ​សង្កាត់​ឈៀន វ៉ាន ក្រោយ​ការដើរ​ដង្ហែ ហើយ​ពួក​បាតុករ​រ៉ាឌីកាល់​ខ្លះ​បាន​កាន់កាប់​វិធី​ធំ​មួយ​ដោយ​ប្រើ​រន្ទា​ឬ​ស្សី ជ័រ​សញ្ញា​ចរាចរណ៍​និង​ជ័រ​​របាំង​ផ្លូវ សំរាប់​បិទផ្លូវ​ប៉ូលិស​។​ក្រោយ​លើក​សញ្ញា​ព្រមាន ប៉ូលិស​បាន​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​បំបែក​ហ្វូង​បាតុករ​តែ​ពួកគេ​បាន​ឆ្លើយតប​ដោយ​ចោល​ដុំឥដ្ឋ​និង​គ្រាប់បែក​សាំង​​ដាក់​ប៉ូលិស​។​នៅ​ទីបំផុត ពួក​បាតុករ​បានសំរេច​ចាកចោល​ទីតាំង​ក្រោយ​រថយន្ត​បាញ់​ទឹក​២ អម​ដោយ​ឡាន​ប៉ូលិស​សំរុកចូល​មកជួយ​ប៉ូលិស​ថ្មើរជើង​។​

​នៅ​ថ្ងៃ​ចន្ទ​ទី​២៦​សីហា ប៉ូលិស​ហុងកុង​បាន​ការពារ​ការសំរេច​ចិត្ត​ដក​កាំភ្លើង​បាញ់​ព្រមាន ដោយ​ហៅ​វា​ថា​ជា​«​ជំរើស​ល្អ​បំផុត​» ដោយសារ​តែ​បាតុករ​រាប់រក​នាក់​សំរុក​មករក​ពួកគេ​​ក្នុងអំឡុង​ប៉ះទង្គិច​កាលពី​យប់​ថ្ងៃអាទិត្យ​ក្នុង​ការតវ៉ា​ប្រឆាំង​អស់​ពេល​១២​ចុង​សប្តា៍​ជាប់គ្នា​។​

​ប៉ូលិស​ក៏​បាន​និយាយថា ខ្លួន​បាន​ចាប់ខ្លួន​មនុស្ស​៣៦​នាក់ រួម​មាន​បុរស​២៩​នាក់​និង ស្ត្រី​រួមទាំង​កូនក្មេង​ផងដែរ​៕​ដោយ​៖​វាសនា​

ប៉ូលិស​ដក​កាំភ្លើង​គំរាម និង​បាញ់​ព្រមាន​នៅពេល​បាតុករ​សំរុកចូល​មក​ចង់​ស៊ីសាច់​

ប៉ូលិស​ហុងកុង​ប្រើ​រថយន្ត​បាញ់​ទឹកជា​លើកដំបូង​កាលពី​យប់​ថ្ងៃអាទិត្យ​

បាតុកម្ម​នៅ​ហុងកុង​ឈានដល់​នាំ​ក្មេង​ចូលរួម និង​បង្ហាញ​ការប្រឆាំង​អាជ្ញាធរ​ដោយ​ចំហ

#