អបអរសាទរខួបទី ១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភាឆ្នាំ ២០១៩ នៅខេត្តស្វាយរៀងប្រមូលថវិការពីសប្បុរសជនបានជិត៦សែនដុល្លារ

680
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនៅព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០១៩បានអញ្ជើញចូលរួមក្នុងពិធីមិទ្ទីញ រំឮកខួបទី១៥៦ ទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហមក្រោមប្រធានបទ “ ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” ដែលបានរៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀងដោយមានការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជនបានថវិការចំនួនជាង៥៧មុឺនដុល្លា។

លោកស្រី ម៉ែន សំអន ថ្លែងនូវការផ្តាំផ្ញើរសាកសួរសុខទុកពីសំណាក់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជាជូនដល់អង្គពិធីផងដែរ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា អង្គមិទ្ទីញយើងនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក៏ដូចជាសម្រាប់អាជ្ញាធរខេត្ត និងប្រជាជនទូទាំងខេត្ត ដើម្បីបុព្វហេតុមនុស្សធម៌សំដៅជួយដល់ជនរង គ្រោះ និងជនងាយរងគ្រោះតាមរយៈការជួយសម្រាលជនរងគ្រោះដោយគ្រោះមហន្តរាយ នានា និងការថែទាំសុខភាព តាមសហគមន៍ និងសកម្មភាពមនុស្សធម៌ផ្សេងទៀត។

លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនបានបន្តថា ក្នុងនាមរាជរដ្ឋាភិបាល លោកស្រីសូមអំពាវនាវ ដល់សប្បុរសជនទាំងអស់សូមបន្តកិច្ចខិតខំចូលរួមចំណែកជួយ និងសហ ការគ្នាឱ្យបានយ៉ាងសកម្ម និងរស់រវើកឱ្យប្រែក្លាយជាកម្លាំងចលកររបស់កាកបាទ ក្រហមកម្ពុជា សម្រាប់ដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយរបស់ប្រជាជន ក្នុងអត្ថន័យ បាវចនាសង្គ្រោះជីវិត ផ្លាស់ប្តូរផ្នត់គំនិត (ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឲ្យបានកាន់តែល្អជាងមុន ធ្វើឲ្យបានកាន់តែស៊ីជម្រៅ និងទៅឲ្យបានកាន់តែឆ្ងាយជាងមុន) ដោយឈរលើគោលការណ៍គ្រឹះទាំង៧ របស់ចលនាក្នុងគ្រប់កាលៈទេសៈ តាមទិសស្លោក “ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា” “រួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” “វប្បធម៌ចែករំលែកចាប់ផ្តើមពីខ្ញុំ “រួមគ្នាអនុវត្ត” “ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះអគ្គិភ័យ” “ការលើកកម្ពស់សុខភាពស្ត្រី ទារក និងកុមារ គឺជាគន្លឹះ ដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព” ។

លោកជំទាវក៏បានផ្តាំផ្ញើដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពិសេសថ្នាក់ដឹកនាំសាខា អនុសាខា ត្រូវយកចិត្តទុកដាក់ជាប្រចាំតាមដានសភាពការណ៍ ដែលបានកើតឡើងជាពិសេសករណីគ្រោះមហន្តរាយផ្សេងៗ ដែលប្រជាពលរដ្ឋរស់នៅតាមសហគមន៍មូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតប និងដោះស្រាយឱ្យបានទាន់ពេលវេលា ស្របតាមប្រធានបទដែលបានលើកឡើង “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ៕B/