អបអរសាទរទិវាជាតិ សុខភាពមាតា ទារកនិងកុមា២១ កុម្ភៈនៅស្រុកព្រៃនប់

58
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិ សុខភាពមាតា ទារកនិងកុមារ ២១កុម្ភៈ ក្រោមប្រធានបទសុខភាពកុមារនាពេលអនាគត់ ដែលប្រារព្ធធ្វើឡើងនៅសាលាស្រុកព្រៃនប់ នារសៀលថ្ងៃ២៦ខែកុម្ភៈឆ្នាំ២០២០ ជាមួយនឹងការរៀបចំផ្តល់ជូននូវជំនួយជាសម្ភារៈប្រើប្រាស់សម្រាប់មាតានិងទារកមួយចំនួនផងដែរ ។

ជាមួយនឹងការអាននូវសារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានសមាគមជាតិកាកបាទក្រហមកម្ពុជា លោកអភិបាលខេត្តមានប្រសាសន៍សំណេះសំណាល ក្នុងនាមរដ្ឋបាលខេត្តនិងក្នុងនាម សាខាកាកបាទក្រហមខេត្តព្រះសីហនុ ដោយចាត់ទុកថា ទិវាជាតិសុខភាពមាតាទារកនិងកុមារ គឺជាទិវាមួយបង្ហាញពីការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៍ដូចជាកាកបាទក្រហមកម្ពុជាចំពោះសុខភាពមាតា ទារកនិងកុមារកម្ពុជាទូទាំងប្រទេស ។

សម្រាប់ខេត្តព្រះសីហនុ លោកអភិបាលខេត្តបានណែនាំបន្ថែមអោយមន្ត្រីមូលដ្ឋានយកចិត្តទុកដាក់ ជួយដោះស្រាយបញ្ហាផ្សេងៗចំពោះស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនហើយ ដោយសហការទំនាក់ទំនងជាប់ជាប្រចាំជាមួយខាងមណ្ឌលសុខភាពឃុំ ស្រុកនិងមន្ទីរពេទ្យបង្អែកខេត្តសម្រាប់ការរៀបចំអោយមានការពិនិត្យសុខភាពទៀងទាត់ឬការពិនិត្យសុខភាពក្នុងករណីចាំបាច់ណាមួយ ដល់ស្ត្រីជាម្តាយទារកឬស្ត្រីមានផ្ទៃពោះ។

ចំពោះអំណោយដែលបានរៀបចំជូននាពេលនេះ មានស្ត្រីសម្រាលកូនរួចនិងស្ត្រីមានផ្ទៃពោះចំនួន៥០រូប ដែលជាគ្រួសារពលរដ្ឋជួបការលំបាក មកពីមណ្ឌលសុខភាពចំនួន៣ ក្នុងស្រុកព្រៃនប់ រួមមានមណ្ឌលសុខភាព ឃុំវាលរេញ ចំនួន២០រូប , មណ្ឌលសុខភាពឃុំអណ្ដូងថ្ម ១៥រូប, និងមណ្ឌលសុខភាពឃុំជើងគោចំនួន១៥រូប៕/B