អបអរសាទរ​ចំពោះ​កីឡាករ​កម្ពុជា ឈ្នះ​ទាំង​២​ប្រកួត​លើ​វិញ្ញាសា​ប្រដាល់​គុន​ខ្មែរ​

1424
ចែករម្លែក

(កីឡាឡាំពួរ)៖​អបអរសាទរ​ចំពោះ​កីឡាករ​កម្ពុជា ឈ្នះ​ទាំង​២​ប្រកួត​លើ​វិញ្ញាសា​ប្រដាល់​គុន​ខ្មែរ នា​រសៀល​ថ្ងៃទី​២៦ សីហា ឆ្នាំ​២០១៧​នេះ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​២៩ កំពុង​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី ។

១. កីឡាករ ឡៅ ចិ​ត្រា បាន​យកឈ្នះ​កីឡាករ ឥណ្ឌូណេស៊ី នឹង​ឈានចូល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​ជួប​កីឡាករ​ម៉ាឡេស៊ី​។​

២. កីឡាករ វ៉ាន់ វឿន បាន​យកឈ្នះ​កីឡាករ​លើ​កីឡាករ​សិង្ហ​បុរី នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ម៉ាឡេស៊ី ក្នុង​វគ្គ​មុន​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ៕ដោយ៖​បូរិន