អបអរសាទរ​ទិវា​អន្តរជាតិ​អ្នកស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​យើង​

669
ចែករម្លែក
  • 6
    Shares

​ដោយៈ​សុខ​ជាតិ​/​ស្វាយរៀងៈ​លោកស្រី​ហៅ​ច័ន្ទ​សិរី​ទេពី​ចៅ​ភិ​រុណ​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង តំណាង លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​។​
​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៨​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នៃ​អ្នកស្ម័គ្រចិត្ត​៥​ធ្នូ​២០១៨​ក្រោម​ប្រធានបទ​៖ អ្នកស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​យើង ។​

​លោក​សរ​វណ្ណា​នាយក​សាខា​បានឱ្យដឹងថាៈ​សាខា​មាន​អ្នកស្ម័គ្រចិត្ត​ដែល​បានជ្រើសរើស​និង​អនុវត្តតាម​គម្រោង​និ​មួយៗ​មាន​ចំនួន​សរុប ៤០២ នាក់ ក្រោយ​ធ្វើ​បច្ចុប្បន្នភាព​នៅ​ឆ្នាំ ២០១៦ នៅសល់ ៣៤៣ នាក់​។ ដោយ​មូលហេតុ​ដោយ​វ័យ​ចំណាស់​ចំណាកស្រុក​និង​លាឈប់​ដោយសារ​គ្មាន​គម្រោង​អនុវត្ត​បន្ត ។​រីឯ​អ្នកស្ម័គ្រចិត្ត​ដែល​មក​ចូលរួម​និង​ទទួល​ប័ណ្ណសរសើ​នា​ថ្ងៃនេះ​បាន​នឹង​កំពុង​អនុវត្ត​គម្រោង​មាននៅ​បន្ត និង​អ្នកស្ម័គ្រចិត្ត​ខ្លះ ឃើញថា​បាន​ចូលរួម​សកម្ម​ជួយ​ការងារ​នៅពេល​គ្រោះមហន្តរាយ​កើតឡើង ។

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ លោកស្រី ហៅ ច័ន្ទ​សិរី​ទេពី ចៅ ភិ​រុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ថ្លែងអំណរគុណ និង កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នកស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន​បរិច្ចាគ​ធនធាន ពេលវេលា កម្លាំងកាយ ចិត្ត ចូលរួមចំណែក​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​នៅក្នុង​សហគមន៍ ។

​ក្នុង​ពិធី​នោះ សាខា​បាន​ឧបត្ថម្ភ​ដល់​អ្នក​ស្ម័​គ្ចិ័​ត្ត ៥៥ នាក់ ក្នុង​ម្នាក់ មុង​សុវត្ថិភាព ១ អាវយឺត ១ ថវិកា ៤០,០០០ រៀល​។ ក្នុងនោះ​ថវិកា​លោកជំទាវ​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា ២០,០០០ រៀល យុវជន​កាកបាទក្រហម​កម្ពុជា ១១ នាក់ ក្នុង ម្នាក់​អាវយឺត ១ ថវិកា ២០,០០០ រៀល ក្នុងនោះ​ថវិកា​លោកជំទាវ​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា ១០,០០០ រៀល​ផងដែរ​៕S/​

​អបអរសាទរ​ទិវា​អន្តរជាតិ​អ្នកស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​យើង​