អបអរសាទរ កីឡាការនីកម្ពុជា​ដណ្តើម​មេដាយមាស ស៊ី​ហ្គេម​លើក​ទី​២៩ ជូន​ជាតិ​បានសម្រេច​ហើយ​

956
ចែករម្លែក
  • 110
    Shares

(​កូ​ឡា​ឡាំ​ពួរ​)៖​មុននេះ​ប​ន្ទិ​ច​នៅ​រសៀល​ថ្ងៃ​២៤​សីហា កីឡាការិនី​ប៉េតង់ កែ ឡេង និង អ៊ុក ស្រីមុំ បាន​ប្រកួត​ឈ្នះ កីឡាការិនី​មកពី​ប្រ​ទេស​ថៃ​ជា​ដែល​ជើង​ខ្លាំង​ម្ចាស់​មេដាយមាស​ពិភពលោក​៧​ជំនាន់​ដោយ ក្នុង​លទ្ធផល ១៣-១០ នៅ​ក្នង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​​ម៉ាឡេស៊ី ដែលជា​មេដាយមាស​ដំបូង​បំផុត សម្រាប់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

ប្រកួតជាមួយវៀតណាម

​មេដាយមាស​ដែល​កម្ពុជា​ទទួលបាន​នេះ គឺ​លេង​លើ​វិញ្ញ​សារ​វាយ​គូ​នារី​។ មកដល់​ត្រឹម​ថ្ងៃនេះ​កម្ពុជា​បានឈ្នះ​មេដាយ​សរុប​ទាំងអស់​៨​គ្រឿង​ហើយពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នេះ ដោយ​ក្នុងនោះ​មាន​មេដាយ​សំរឹទ្ធ​៧​គ្រឿង​និង មេដាយមាស​១​គ្រឿង​។​

​គួរ​រំលឹក​ដែរ​ថា កាលពី​ព្រឹក​មិញ​នេះ ក្រុម​កម្ពុជា​បាន​ផ្តួល​ក្រុម​កីឡាការិនី​វៀតណាម​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយនឹង​ពិន្ទុ ១៣-៨ ដើម្បី​ដណ្តើម​សិទ្ធិ​ឡើងមក​វគ្គ​ចុងក្រោយ ខណៈដែល​ក្រុម​ថៃ​ក៏បាន​ផ្តួល​ក្រុម​ឡាវ​ដើម្បី​ប្រជែង​មេដាយមាស​ជាមួយ​កម្ពុជា​ផងដែរ ។​

​នេះ​គឺជា​ការប្រកួត​ដ៏​ស្វិតស្វាញ​បំផុត​ដោយ​គូប្រកួត​ទាំងសងខាង​សុទ្ធតែជា​កីឡាការិនី​ដែលមាន​សមត្ថភាព​កម្រិត​ពិភពលោក​ដូចគ្នា ជាពិសេស​ក្រុម​កម្ពុជា​បាន​តាម​ពីក្រោយ​ក្រុម​គូប្រកួត​រហូត​ទាល់តែ​ដណ្តើម​ជ័យជម្នះ​វិញ​ក្រោយ​ចាញ់​ពិ​ន្ទ​ដាច់​ឆ្ងាយ​រហូតដល់ ៤ ទល់នឹង ១០ មុននឹង​វាយ​ផ្តាច់​យកឈ្នះ​វិញ​នៅ​នាទីចុងក្រោយ ៕​ដោយ បូ​រិ​ន​/sn

ប្រកួតជាមួយថៃ