អបអរសាទរ កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ឈ្នះមេដាយមាស ហើយ

376
ចែករម្លែក

ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖
អបអរសាទរ កីឡាការិនីជឺជិតស៊ូ (Jiu-jitsu) ខាន់ ចេ សា ដណ្តើមបាន មេដាយ មាសហើយ ក្នុងទម្ងន់ ៤៩ គីឡូក្រាម នៅក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី៩ ធ្នូនេះ បន្ទាប់ពីបានយកឈ្នះ កីឡាការិនី ហ្វីលីពីន Napolis Jenna Kaila ដោយពិន្ទុល្អជាង ក្រោយលទ្ធផលស្មើ ២-២ (win by Advantages)។

នេះជាការទទួលបាន មេដាយមាសទី៤ របស់កម្ពុជា បន្ទាប់ពីមេដាយមាសទី១ របស់កីឡាករ ល្បុក្កតោ យ៉ុង ម៉េងលី មេដាយមាសទី២ របស់ក្រុមកីឡាការិនីប៉េតង់ ៣នាក់ទល់៣នាក់ និង មេដាយមាសទី៣ វីរ:កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី នោះ។

មកដល់ម៉ោងនេះ ក្នុងចំណោមប្រភេទកីឡាទាំង ៣១ ប្រភេទ ដែលកម្ពុជា បញ្ជូនទៅចូលរួមព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី ៣0 នៅប្រទេសហ្វីលីពីននោះ កម្ពុជានៅសង្ឃឹមកីឡាបាល់ទាត់ ១ទៀត ដែលនឹងដណ្ដើមបានចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធនោះ ៕v

ទិដ្ឋភាពប្រកួត
កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា
កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា