អបអរសាទរ ថ្ងៃទិវាសិទ្ធកុមារ អន្តរជាតិ កុមារក្រីក្រជិត១៥០ នាក់ ចូលមើលកុនហ្វ្រីពីរោងកុន ប៉្រាមស៊ីនេផ្លិច

807
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
ដើម្បីអបអរសាទ ទិវាកុមារអន្តរជាតិ ១មិថុនា រោងភាពយន្ត ប៉្រាមស៊ីនេផ្លិច ផ្សារសុវណ្ណា បានអញ្ជើញកុមារប្រមាណ ជាង១៥០នាក់ មកពីអង្គការ និង កុមារក្រីក្រ ចូលទស្សនាភាពយន្តដោយមិនគិតថ្លៃ។

លោក រស់ សំណាង តំណាងរោងកុន ប៉្រាមស៊ីនេផ្លិច ផ្សារសុវណ្ណា បានលើក ឡើងថា កម្មវិធីនេះគឺបង្កើតឡើងដោយការរំលឹកនូវទិវារសិទ្ធកុមារអន្តរជាតិនេះ ចំពោះក្មេងៗអោយមានភាពសប្បាយរីករាយ និងចងចាំនូវអ្វីៗដែលល្អ។ ជាពិសេស នេះជាលើកទីមួយដែល ប៉្រាមស៊ីនេផ្លិច ផ្សារសុវណ្ណា បង្កើតឡើងដើម្បីអោយកុមារ ដែលគ្មានលទ្ធភាព​ បានស្គាល់រោងកុនទំនើប ព្រោះថា កុមារដែលមានអញ្ជើញ អោយមកចូលរួមមើលកុននេះ គឺសុទ្ធតែជាកុមារដែលសាលាអង្គការ ដែលចូលរៀនមិនបង់ប្រាក់ ពោលគឺមកពីគ្រួសារ ក្រីក្រ និងកុមារមកពីព្រះវិហារ។

ជាមួយនិងការទស្សនាភាពយន្តក្នុងរោងកុនទំនើប ប៉្រាមស៊ីនេផ្លិច ផ្សារសុវណ្ណា កុមារជិត១៥០ នាក់ក៏ទទួលបានអាហារ ភេសជ្ជៈ និង កាដូវត្ថុអនុស្សាវរីយ ពីខាង រោងកុនផងដែរ។ មកដល់ថ្ងៃនេះរោងភាពយន្តប្រ៉ាមស៊ីនេផ្លិចមាន ២សាខា ហើយ គឺសាខាទី១ នៅផ្សារទំនើបសុវណ្ណានេះ និង សាខាទី២ នៅក្នុងផ្សារទំនើបអេធ្រៀម ក្នុងបុរីវិមានភ្នំពេញ ផ្លូវជាសុផារ៉ា ហើយគ្រោងនឹងបើកសាខាទី៣ នៅក្នុងបុរីធូឡូន ចោមចៅ និងសាខាទី៤ នៅក្នុងផ្សា សាម៉ៃស្វែទួលគោក៕