អបអរសាទរ សាលី អ៊ូ​មើ​ត ឈ្នះ​មេដាយមាស លើ​វិញ្ញាសា Ski Modifier នៅ​ប្រទេស​ថៃ​

854
ចែករម្លែក

​ដោយោ:បូ​រិ​ន​/​ភ្នំពេញ ៖ អបអរសាទរ ម្ចាស់​មេដាយមាស​កីឡា​ម៉ូតូ​ទឹក Asian Game សាលី អ៊ូ​មើ​ត ឈ្នះ​មេដាយមាស លើ​វិញ្ញាសា Ski Modifier បន្ទាប់ពី​ប្រជែង​ឈ្នះ​កីឡាករ ១២​រូប​ផ្សេងទៀត ពី​ការប្រកួត​កម្រិត​ពិភពលោក King Cup Jetski World Cup 2018 នៅ​ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៨​។​នេះ​បើ​យោងតាម​គណៈ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដែល​បាន​ផ្សព្វផ្សាយ​ជូន​មហាជន​។​

 

​ប្រភពពី​ប្រទេស​ថៃ​មក​គឺ កីឡាករ សាលី អ៊ូ​មើ​ត បានឱ្យដឹងថា លោក​ធ្វើ​បា​ម​សម្រេច​លើ​វិញ្ញាសា Ski Modifier ដូច​កាល​ខ្លួន ដណ្ដើមបាន​មេដាយមាស Asian games 2018 នៅ​ឥណ្ឌូនេស៊ី​ដែរ ។ តែ​អ្វីដែល​ពិសេស គឺ អ៊ូ​មើ​ត បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ប្រកួត ៤​ជុំ​ជាប់ៗ​គ្នា ដើម្បី​ក្លាយជា​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​នេះ​តែម្ដង ។​

​ជាមួយគ្នា​នោះ កីឡាករ ម៉ី​ន មូស​ស្ដា​ន ដែលជា​ប្អូនជីដូនមួយ​របស់ សាលី អ៊ូ​មើ​ត និង​ទើប​ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​វិញ្ញាសា Amateur Ski limited កាលពី​ល្ងាច​ថ្ងៃទី​០៧ ខែធ្នូ​កន្លងទៅ ក៏​ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​វិញ្ញាសា Ski Modifier ផងដែរ ក្នុងចំណោម​កីឡាករ​ជើង​ខ្លាំងៗ​ចំនួន ១២​នាក់ ដែល​បាន​ចូលរួម​លើ​វិញ្ញាសា​ស្គី​ឈរ​នេះ​៕​B/