អបអរ​ខួប​លើក​ទី​៤០​ទិវា​កំណើត​រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ​នៅ​បាត់ដំបង

686
ចែករម្លែក


ដោយ:ប៊ុន​ណាត​/បាត់ដំបង ៖​ ​នៅក្នុង​បរិវេណ​វិមាន​រំលឹក​គុណ​វីរៈ​យុទ្ធជន​ពលី​ស្ថិតក្នុង​សង្កាត់​ព្រែក​ព្រះស្តេច ​ក្រុង​បាត់ដំបង​គណៈកម្មាធិកា​រ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្តបាត់ដំបង​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិ​វឌ្ឍន៍​មាតុភូមិ​កម្ពុជា​(២​ធ្នូ​១៩៧៨ -២​ធ្នូ​២០១៨ )​ ក្រោម​អធិបតីភាព​លោក​ច័ន្ទ សុផល​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត​និង​ជា​ប្រធាន​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្តបាត់ដំបង​។​

ចូលរួម​ក្នុង​ពិធី​នេះដែរ​មាន​លោក ​អ៊ុយ រី ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ងួន រត​នះ​អភិបាល​ខេត្ត អភិបាលរង​ខេត្ត សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត អភិបាល អភិបាលរងក្រុង កុងស៊ុល​វៀតណាម​ប្រខាំ​ខេត្តបាត់ដំបង​សមាគម​ចិន ខ្មែរ សាសនិក​ខ្មែរ​អ៊ិ​ស្លាម មន្ទីរ​
​ជុំវិញ​ខេត្ត កង​លាំង​ប្រដាប់អាវុធ​ទាំងបី​ប្រភេទ​សហភាព​សហព័ន្ធ​យុវជន​ខេត្ត យុវ័ន សិ​ស្សា​នុ​សិស្ស​និង​ប្រជាពលរដ្ឋ​ជិត​១​ពាន់​នាក់​។​

បន្ទាប់ពី​រៀបចំ​ពិធី​ក្រុង​ពាលី​នៅ​ចំហៀង​រូបសំណាក​យុទ្ធជន​ពលី​កម្ពុជា វៀតណាម​តាមបែប​ព្រះពុទ្ធសាសនា​រួចមក​មានការ​ប្រ​គល់​បាច់ផ្កា​ជូន​លោក​ ច័ន្ទ​សុផល តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​និង​ជា​ប្រធាន​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្តបាត់ដំបង​ពី​សំណាក់​មន្ត្រី​គណបក្ស​ខេត្ត រដ្ឋបាលខេត្ត​កុងស៊ុល​វៀតណាម សមាគម​ចិន ខ្មែរ តំណាង​សាសនិក​អ៊ីស្លាម​ខេត្ត​។​

បន្តម​កលោក ​ច័ន្ទ សុផល ​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​និង​ជា​ប្រធាន​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្តបាត់ដំបង​បាន​អាន​សុន្ទរកថា​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន​ប្រធានរដ្ឋសភា ប្រធាន​ក​ត្តិ​យស​គណបក្ស​ប្រជា​ជនក​ម្ព​ជា​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ក្នុងឱកាស​មិ​ទ្ទិញ​មហាជន​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​ទិវា​កំណើត​រណ​សិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​(២​ធ្នូ​១៩៧៨ -២​ធ្នូ​២០១៨)​ដោយ​សង្កត់ធ្ងន់​ទៅលើ​ស្មារតី​២​ធ្នូ​និង​ស្មារតី​៧​មករា​នៅតែ​បាន​ចារិក​ជាប់​ក្នុង​ក្រអៅបេះដូង​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប​និង បានប្រែក្លាយ​ទៅជា​កំ​ធេង​ក្ លាំង​សាមគ្គី​ដ៍​ធំធេង​ក្នុងការ​បង្កើតឡើង​នូវ​សមិទ្ធផល​នានា​លើ​គ្រប់​វិស័យ​សម្រាប់​សង្គម​ជាតិ​ទាំងមូល​។ ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ក្រោម​ពន្លឺ​
​នៃ​សន្តិភាព​និង​សេរីភាព ព្រះរាជាណាចក្រ​កម្ពុជា​យើង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​
​សមិទ្ធផល​ធំៗ​បាន​រីក​ស្គុះស្គាយ​ពេញ​ផ្ទៃ​ប្រទេស​។ ​ទាំងនេះ​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ឱ្យ​
​ឃើញ​ពី​សមិទ្ធផល​និង​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត​ដែល​នឹង​កើតឡើង​នៅក្នុង​ឆ្នាំ​២០១៩​និង​ឆ្នាំ​ខាងមុខ​បន្តបន្ទាប់​ទៀត​។​

ចុងបញ្ចប់​នៃ​ពិធី​នេះ​មានការ​បង្ហោះ​ប៉ឺតប៉ោង​ជា​និមិត្តរូប​ផងដែរ​និង​ថតរូប​រូ​ម​នៅមុខ​រូប​សំ​ណាក​យុទ្ធជន​ពលី​កម្ពុជា វៀតណាម​៕B/