អបអរ​ចូលឆ្នាំថ្មី​ជាមួយនឹង​ពពុះ​សាប៊ូ​និង​ការ​ជះ​បាញ់​ទឹក​នៅ​ទូ​ទាំង​អាស៊ីអាគ្នេយ៍​

475
ចែករម្លែក
  • 32
    Shares

​ពុទ្ធសាសនិក​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​បាន​ឈាន​ចូល​ឆ្នាំ​ថ្មី​ជាមួយ​នឹង​ការ​ស្រោច​ទឹក​នៅ​តាម​ផ្ទះ​និង​វត្ត​អារាម​រហូត​ដល់​ការ​ជះ​បាញ់​ទឹក​នៅតាម​ដងផ្លូវ ជា​ផ្នែក​នៃ​ការអបអរ​​សង្គ្រាន្តបី​ថ្ងៃ​អោយ​ត្រជាក់ត្រជុំ​។​

​ធ្លាប់​ជា​ពិធីបុណ្យ​បែប​ស្ងប់ស្ងាត់ ដែល​តាម​ទម្លាប់​កូនចៅ​គោរព​ជូនពរ​ចាស់ទុំ​និង​ស្រង់​ព្រះ​នៅតាម​វត្ត ពិធី​នេះ​ឥឡូវកាន់តែ​អ៊ូអរ ដោយ​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ទូ​ទាំង​អាស៊ី​​អាគ្នេយ៍​រាំច្រៀង​ក្រោម​ការបាញ់​ស្រោច​ទឹក​យ៉ាងអ៊ូអែរ។​

​នៅ​ថៃ ពិធី​នេះ​កក្រើក​ជាងគេ ដោយ​មិន​ថា​ជនជាតិ​ថៃ​ឬ​បរទេស​នាំគ្នា​ពាក់អាវ​ផ្កា​កាន់​កាំភ្លើង​បាញ់​ទឹក​និង​វែន​តា​ការពារ បាញ់​ទឹក​ដាក់គ្នា​យ៉ាង​សប្បាយ​។​

​នៅ​ប្រទេស​ក្បែរ​ខាង ឡាវ មី​យ៉ាន់​ម៉ា​និង​កម្ពុជា ក៏​មាន​ពិធី​ដូចគ្នានេះដែរ ដោយ​ក្មេងៗ​ជំទង់​ចោល​ថង់​ទឹក​ឬ​ជះ​ទឹក​ដាក់​អ្នកដំណើរ​ឆ្លងកាត់ ខណៈ​វង់​តន្ត្រី​បញ្ចេញ​សម្លេង​យ៉ាង​​រន្ថើន​។​

​នៅ​ក្រុង​យ៉ាងហ្គោន របស់​មី​យ៉ាន់​ម៉ា ពិធី​មួយ​ដែល​គេ​ហៅថា ធី​ង​យ៉ាន ក្មេងៗ​លេង​ជាមួយ​ពពុះ​សាប៊ូ​នៅ​ពិធី​តាម​ដងផ្លូវ ខណៈ​ស្រីៗ​ស្លៀកពាក់​តាម​ប្រពៃណី​ហើយ​រាំ​នៅ​ជិត​វត្ត​​ស៊ូ​ឡេ ដ៏​ល្បី​៕​ដោយ​៖​វាសនា​