អប់​រ៉ា ,​គ្លូន​នី​,​ប៊ែក​ឃែម លំអ​អាពាហ៍ពិពាហ៍​របស់​ហារី​និង​ម៉ា​កិ​ល​

687

ពួកតារារួមមាន នាងអប់រ៉ា វីនហ្រ្វេ និងលោកចច គ្លូននី បានទៅដល់វិមានបុរាណវីនស័រកាលពីថ្ងៃសៅរ៍ទី១៩ឧសភា សម្រាប់អាពាហ៍ពិពាហ៍របស់ព្រះអង្គម្ចាស់ហារីនិងនាងមេ​ហ្គា​ន ម៉ាកិល ដែលពួកអ្នកគាំទ្រសង្ឃឹមថាវានឹងជួយតាក់តែងរបបរាជានិយមចំណាស់១.០០០នេះសំរាប់សតវត្សរ៍ទី២១។

នៅប៉ុន្មានម៉ោងមុនពិធីចាប់ផ្តើម មហាក្សត្រិយអេលីហ្សាបេត បានប្រទានងារឌុចដល់ចៅរបស់ទ្រង់ មានន័យថា នាងម៉ាកិលក៏ទទួលងារនេះដែរបន្ទាប់ពីរៀបការហើយ។

ក្រោមមេឃស្រឡះនិងមានពន្លឺថ្ងៃល្អ ក្រុមយោធាមួយក្នុងឯកសណ្ឋានក្រហមច្រាល និងមួកស្បែកខ្លាំឃ្មុំបានលេងភ្លេងជូនមនុស្សរាប់ពាន់នាក់ដែលមកជួបជុំគ្នានៅពីក្រោយរបាំងផ្លូវ ខណៈប៉ូលិសប្រដាប់អាវុធ បានល្បាតតាមដងផ្លូវនិងសម្លឹងមើលទៅដំបូលអាគារ។

តារាដូចជា សេដ្ឋីនីប្រព័ន្ធផ្សព្វផ្សាយអាមេរិក នាងវីនហ្រ្វេ សិល្បករ គ្លូននី ភរិយារបស់លោកនាងអាម៉ាល់ តារាបាល់ទាត់ ដេវីត ប៊ែកឃែម និងភរិយាជាអ្នកច្នៃម៉ូត នាងវិចធឺរៀ ប៊ែកឃែម ត្រូវបានគេឃើញនៅក្នុងរបងនៃប្រសាទវ័យចំណាស់បំផុតក្នុងលោក។

អ្នកថតទូរទស្សន៍រាប់រយនាក់មកពីជុំវិញពិភពលោក បានទៅដល់វិមានវីនស័រសម្រាប់ពីធីអាពាហ៍ពិពាហ៍របស់ហារីនិងម៉ាកិល ដែលម្តាយរបស់នាងជាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកនិងឪពុកជាជនស្បែកស៕ដោយ៖វាសនា

ដេវីត ប៊ែកឃែម និងវិចធឺរៀ បានទៅដល់ពិធីអាពាហ៍ពិពាហ៍របស់ហារីនិងម៉ាកិលកាលពីថ្ងៃ១៩ឧសភា

អប់រ៉ា វីនហ្រ្វេ

សិល្បករ គ្លូននី ភរិយារបស់លោកនាងអាម៉ាល់


តារាតេន្នីស សេរេណា វីលៀម និងស្វាមី អាឡេស៊ីស អូហានៀន


សិល្បករ ជែមស៍ ខ័រដិននិងភរិយា