អព្ភូតហេតុ​ពិតជា​មាន​! បែបនេះហើយ​បក្សី​នៅ​អាច​គេច​ផុតពី​ក្រញាំ​ខ្លា​ទៀត​

1125

​ជឿ​ទេ​ថា​មាន​អព្ភូតហេតុ​? វា​ប្រាក​ជាមាន ពីព្រោះ​តាមរយៈ​រូបភាព​គួរឱ្យ​ស្ញើប​ផ្អែមមាត់ ទាំងនេះ បង្ហាញ​ពី​បក្សី​អាយុ​ថ្លៃ​មួយ​ក្បាល​គេច​រួច​ពី​ក្រញាំ​របស់​ខ្លា​ស្រេកឃ្លាន​ដែល​សម្ងំ លាក់ខ្លួន​ក្នុង​ស្មៅ​វែង​ចាំ​ប្រមាញ់​ចំណី​។​

​រូបភាព​វីដេអូ​ឃ្លី​ប​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ដែល​ថត​បាន​ដោយ​ទេសចរ​ម្នា​ក់នៅ​ឧទ្យាន​ជាតិ​មួយ​ក្នុង តំបន់​សេ​រេ​ន​ហ្គេ​ទី (Serengeti) ប្រទេស​តង់​សានី ខាងលើនេះ​បង្ហាញ​ពី​សកម្មភាព ខ្លា​លោត​ស្ទុយ​ទៅលើ​អាកាស​ប៉ុន្មាន​វិនាទី បន្ទាប់ពី​សត្វ​បក្សី​ដឹងខ្លួន​ថា​វា​ត្រូវ គេ​ប្រមាញ់​។

​ប៉ុន្តែ​ជាម​ហា​សំណាង សត្វ​បក្សី​បាន​ហោះ​គេច​ផុតពី​ក្រញាំ​ខ្លា​ទាន់ពេល​យ៉ាង​ប៉ផុតប៉ផើយ បំផុត​។ និយាយ​រួម​គឺ​មហា​សំណាង​តែម្តង​៕ ប្រែ​សម្រួល​: ខុម​