អភិបាលក្រុងរង​ត្រូវបាន​បាញ់សម្លាប់​នៅ​ហ្វីលីពីន​

522

​អភិបាលក្រុងរង​នៃ​ទីក្រុង​សា​ប៉ា​សា​ប៉ា នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន​ត្រូវបាន​បាញ់សម្លាប់​នៅ​ទីក្រុង​ហ្សាំ​បូ​អាន​ហ្គា កាលពី​ថ្ងៃ​ពុធ​ទី​១១​ខែកក្កដា​។​

​ប៉ូលិស​បាន​និយាយថា លោក អាល់ រ៉ា​ស៊ីត ម៉ូ​ហា​ម៉ាត់ អា​លី អភិបាលក្រុងរង អាយុ​៥៣​ឆ្នាំនេះ បាន​កំពុង​ជិះ​រថយន្ត នៅពេលដែល​ពួក​ជនប្រដាប់អាវុធ​ដែល​ជិះ​ម៉ូតូ បាន​ស្ទាក់​វាយប្រហារ កាលពី​ល្ងាច​ថ្ងៃ​ពុធ​។​

​ប៉ូលិស​បាន​និយាយថា អ្នកបើករថយន្ត​នេះ​មិនបាន​រងរបួស​ទេ ហើយ​បាន​ដឹក​ជនរងគ្រោះ​នេះ​ទៅ​មន្ទីរពេទ្យ​។​

​បន្តិចក្រោយមក លោក អា​លី បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ដោយសារ​មុខរបួស​ដោយ​គ្រាប់កាំភ្លើង​ចំ​ដើមទ្រូង​។​

​លោក អា​លី ជា​មន្ត្រី​ថ្នាក់មូលដ្ឋាន​ទី​៤ ដែល​ត្រូវបាន​បាញ់សម្លាប់​ក្នុង​រយៈពេល​៩​ថ្ងៃ​មកនេះ​៕ ដោយ៖ សុខា

លោក អាល់ រ៉ា​ស៊ីត ម៉ូ​ហា​ម៉ាត់ អា​លី ជា​មន្ត្រី​ថ្នាក់មូលដ្ឋាន​ទី​៤ ដែល​ត្រូវបាន​បាញ់សម្លាប់​ក្នុង​រយៈពេល​៩​ថ្ងៃ​មកនេះ នៅ​ហ្វីលីពីន