អភិបាលក្រុង​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​អនាម័យ​នៅ​សង្កាត់​ក្តុល​ដូនទាវ និង​រៀបចំ​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​

640
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បាន​ដឹកនាំ​កម្លាំង​សង្កាត់​ក្តុល​ដូនទាវ សមាជិក​ក្រុមប្រឹក្សា​សង្កាត់ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៃ​វិទ្យាល័យ និង​អនុវិទ្យាល័យ​ក្តុល​ដូនទាវ និង​ប្អូនៗ ស​.​ស​.​យ​.​ក បាន​ចុះ​ប្រមូល​សំរាម​នៅ​ចំណុច​ស្រែ​១០០​ដែលមាន​អ្នកចូលរួម​៣១៥ នាក់​ស្រី​២៥០​នាក់ ដោយ​បែងចែក​កម្លាំង​ចុះ​ធ្វើ​អនាម័យ ប្រមូល​សំរាម​តាម​សាលាបឋមសិក្សា​៤​ទៀត មាន​សាលាបឋមសិក្សា​ក្តុល ថ្កូវ តា​ព្រួច និង​ចុង​ព្រែក ដោយមាន​ការសហការ​ជាមួយ​កម្លាំង​ភូមិ​រៀបចំ​សំអាត​មូលដ្ឋាន​រៀងៗ ខ្លួន​ផងដែរ​។​

​ដោយឡែក​នៅ​រសៀល​ថ្ងៃ​ដដែល លោក​អភិបាលក្រុង និង​មន្ត្រី​សាលាក្រុង​មួយចំនួន បាន​ចុះ​ពិនិត្យមើល​ទីតាំង​ត្រៀម​រៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ​សកល​២០១៨ ចូល​២០១៩ និង​សុំ​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម ឱ្យបាន​ច្រើន​កុះករ​នៅ​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៨ រហូតដល់​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក ច័ន្ទ សុផល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង លោក​អ៊ុយ រី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​ងួន រតនៈ អភិបាលខេត្ត និង​អភិបាលរង​ខេត្ត​ផងដែរ​៕ ល​