អភិបាលក្រុង​ភ្នំពេញ​គ្រោង​ហូប​នំ​បញ្ចុក​ជាមួយ​កម្មករ​ជាង​៣​ពាន់​នាក់​និង​បងប្អូន​សមាគម​អ្នកធាក់ស៊ីក្លូ​

619
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​នៅ​ថ្ងៃអាទិត្យ​ទី​៩​ខែមិថុនា​ឆ្នាំ​២០១៩​ខាងមុខនេះ​ការជួប​ហូប​នំ​បញ្ចុក​សាមគ្គីភាព​និង​ឯកភាព​ជាតិខ្មែរ​។​ជាមួយគ្នានេះ​តាម​ការគ្រោងទុក​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​នឹង​អញ្ជើញ​ចូលរួម​សំណេះសំណាល​និង​ហូប​នំ​បញ្ចុក​ជាមួយ​កម្មករ​កម្មការិនី​ជាង​៣.០០០​នាក់​និង​បងប្អូន​សមាគមន៍​អ្នកធាក់ស៊ីក្លូ​រាប់រយ​នាក់​ទៀត​នៅ​ភ្នំពេញ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា បើ​មិនមាន​ការប្រែប្រួល​ទេនោះ លោក ឃួ​ង ស្រេង នៅ​ថ្ងៃអាទិត្យ​ទី​៩​មិថុនា​ខាងមុខនេះ វេលា​ព្រឹក​នឹង​អញ្ជើញ ចូលរួម​សំណេះសំណាល​និង ហូប​នំ​បញ្ចុក​ជាមួយ​មន្ត្រីរាជការ​រដ្ឋ​បាល​រាជធានី​និង​បងប្អូន​សមាគមន៍​អ្នកធាក់ស៊ីក្លូ​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

បន្ត​មកទៀត​នៅ​ព្រឹក​ថ្ងៃ​ដដែល​លោក​អភិបាល​រាជធានី​ដែល​អមដំណើរ​ដោយ​មន្ត្រីរដ្ឋបាល​រាជធានី​និង​ខណ្ឌ​ពោធិ​សែន​ជ័យ​នឹង​បន្តទៅ​ជួប​សំណេះសំណាល និង​ហូប​នំ​បញ្ចុក​ជាមួយ​កម្មករ កម្មការិនី​ជាង​៣.០០០​នាក់​នៅក្នុង​បរិវេណ​វត្ត​ជម្ពូរ​វ័​ន្ត សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​គួរ​បញ្ជាក់ថា​៖​ក្នុងឱកាស​ថ្លែង​សុន្ទរ​ក​ទៅកាន់​និស្សិត​ជ័យលាភី​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ពុ​ទ្ឋ​សាស្ត្រ នៅ​កោះ​ពេជ្រ កាលពី​ថ្ងៃទី ៦ មិថុនា ឆ្នាំ ២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវ​ដល់​សមាជិក​សមា​ជិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស សូម​ហូប​នំ​បញ្ចុក​ទាំងអស់គ្នា នៅ​ថ្ងៃទី​៩ មិថុនា ២០១៩ ជាពិសេស នៅតាម​វត្ត​អារាម សូម​រៀបចំ​ចង្ហាន់​នំ​បញ្ចុក​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ផងដែរ​។

ចំណែក​ខាង​បងប្អូន​ខ្មែរ​អ៊ីស្លាម​និង​ខាង​វិហារ​គ្រឹ​ស្ទ​សាសនា​វិញ​ក៏​សូម​អញ្ជើញ​ហូប​នំ​បញ្ចុក​ទាំងអស់គ្នា​។ ការហូប​នំ​បញ្ចុក នៅ​ថ្ងៃទី​៩ មិថុនា ខាងមុខនេះ គឺ​បង្ហាញ​ពី​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ​។
​ជាមួយគ្នា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ផងដែរ​ថា​៖ ការ​ញាំ​នំ​បញ្ចុក​ជុំគ្នា​នៅ​ថ្ងៃទី ៩ មិថុនា​ខាងមុខនេះ​គឺ​មិនមែនជា​ជំហាន​ឆ្ពោះទៅរក​ការចរចារ​នយោបាយ​អ្វី​ឡើយ​។

​ប៉ុន្តែ​គឺជា​រឿង​ទទួលទាន​នំ​បញ្ចុក​រួមគ្នា​ដើម្បី​ពង្រឹង​សាមគ្គីភាព​មិត្តភាព​និង​ឯកភាព​ខ្មែរ​តែប៉ុណ្ណោះ​ដោយ​មិន​រើសអើង​បក្សនយោបាយ​ណាមួយ​ឡើយ គឺ​យើង​អាច​ហូប​រួមគ្នា​៕S/​