អភិបាលក្រុង​សៀមរាប​ត្រូវបាន​ផ្លាស់ប្តូរ​និង​អភិបាលក្រុង ស្រុក​ចំនួន​៥​របស់​ខេត្តសៀមរាប​

1702
ចែករម្លែក

​ដោយ:​បាយ័ន​/​សៀមរាប ៖ អភិបាលក្រុង ស្រុក របស់​ខេត្តសៀមរាប​ចំនួន​៥​ត្រូវបាន​ផ្លាស់ប្តូរ​មុខដំណែង នេះ​បើ​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខដំណែង​មន្ត្រីរាជការ​។​អភិបាលក្រុង ស្រុក ត្រូវបានធ្វើ​ពិធី​ផ្ទេរ​និង​ប្រកាស​ចូលកាន់​ដំណែង នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​សាលាស្រុក​ប្រាសាទបាគង ដោយមាន​ការចូលរួម​ពី​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​។​

យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១០២៣​អនក្រ​.​ត​ត ស្តីពី​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មន្ត្រី រាជការ ដោយ​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅ បានសម្រេច​មាត្រា​១ ផ្ទេរ​ភារកិច្ច​លោក សូរ ប្លា​តុង ឋា​ន្ត​រស​ក្កិ​វរមន្ត្រី​ថ្នាក់​លេខ​១ ពី​អភិបាលក្រុង​សៀមរាប​អោយទៅ​កាន់ដំណែង​ជា​អភិបាលស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​
មាត្រា​២ តែងតាំង​មន្ត្រីរ​រាជការ​ចំនួន​៤​រូប អោយទៅ​កាន់ដំណែង​ជា​អភិបាលក្រុង ស្រុក នៅក្នុង​ខេត្តសៀមរាប ដូច​មាន​រាយ​នាម​ខាងក្រោម ទី​១ លោក នួន ពុទ្ធា​រ៉ា ឋា​ន្ត​រស​ក្កិ​វរមន្ត្រី​ថ្នាក់​លេខ​១ ជា​អភិបាលក្រុង​សៀមរាប ។​

លោក នួន ពុទ្ធា​រ៉ា កាលពី​មុនគេ​ស្គាល់​ជា នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប ដែល​ស្និទ្ធ​នឹង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​។​ ទី​២.លោក ម៉ក់ ប្រុស ឋា​ន្ត​រស​ក្កិ​វរមន្ត្រី​ថ្នាក់​លេខ​៣ ជា​អភិបាលស្រុក​សូទ្រនិគម សម្រាប់​អាណត្តិ​ទី​២​ក្នុង​ដែន​សមត្ថកិច្ច​ដដែល ។​ ទី​៣.លោក ពៅ ប៊ុនធឿន ឋា​ន្ត​រស​ក្កិ​វរមន្ត្រី​ថ្នាក់​លេខ​៤ ជា​អភិបាលស្រុក​ជីក្រែង សម្រាប់​អាណត្តិ​ទី​២​ក្នុង​ដែន​សមត្ថកិ្ច​ច​ដដែល​។​ ទី​៤.លោក លុក ផុស ឋា​ន្ត​រស​ក្កិ​វរមន្ត្រី​ថ្នាក់​លេខ​៣ ជា​អភិបាលស្រុក​អង្គរជុំ សម្រាប់​អាណត្តិ​ទី​២​ក្នុង​ដែន​សមត្ថកិច្ច​ដដែល​៕B/