អភិបាលក្រុង​ស្រុក​ត្រូវ​គ្រប់គ្រង​ឱ្យបាន​ច្បាស់លាស់​ចំពោះ​ពលករ​ទើប​ត្រឡប់​មកពី​ក្រៅប្រទេស​

78
ចែករម្លែក

ដោយ​បូកគោ​/​កំពត​៖​គ្រប់​អភិបាលក្រុង​ស្រុក​ត្រូវ​គ្រប់គ្រង​ឱ្យបាន​ច្បាស់លាស់​ចំពោះ​ពលករ​ដែល​ទើប​វិលត្រឡប់​មកពី​ក្រៅប្រទេស​ដើម្បី​ងាយស្រួល​ក្នុងការ​តាមដាន​និង​បញ្ចៀស​នូវ​ករណី​ពាក់ព័ន្ធ​ជំងឺឆ្លង​កូ​វីដ​១៩​។​


​ក្នុង​កិច្ចប្រជុំ​បន្ទាន់​របស់​គណៈកម្មកា​រ​ខេត្ត​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២០​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​គ្រប់​អភិបាលក្រុង​ស្រុក​ត្រូវយក​របាយការណ៍​ឱ្យបាន​ជាក់លាក់​តាមរយៈ​អាជ្ញាធរ​ភូមិ​ឃុំ​សង្កាត់​អំពី​ចំនួន​ប្រជាពលរដ្ឋ​ពិសេស​ពលករ​ដែល​ទើបនឹង​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។​នេះ​ជា​កិច្ចការ​ចាំបាច់​ដែល​ត្រូវអនុវត្ត​បន្ទាន់​ព្រោះ​សកម្មភាព​នៃ​ការ​សម្រុកចូល​របស់​ព​លករ​អាច​កើតមាន​នូវ​ករណី​ចម្លងជំងឺ​កូ​វីដ​១៩​មកពី​ក្រៅ​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ផ្អែក​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​គឺ​ចាំបាច់​ត្រូវតែ​ដាក់​អ្នក​ទាំងនោះ​ឱ្យនៅ​ដាច់ដោយឡែក​ក្នុងផ្ទះ​រយៈពេល​១៤​ថ្ងៃ​។​លើសពីនេះ​ក៏ត្រូវ​ក្រើនរំលឹក​ពួកគាត់​កុំឱ្យ​ស្និទ្ធស្នាល​ជាមួយ​សមាជិកគ្រួសារ​គ្រា​ដែល​មិនទាន់​ប្រាកដថា​តើ​មាន​ផ្ទុកមេរោគ​ចម្លង​មកពី​ក្រៅ ឬ​មិនមាន​នោះ​។

ម្យ៉ាងទៀត អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​បង្កើន​ការងារ​អនាម័យ បរិស្ថាន​លម្អ​សោភ័ណភាព​ជុំវិញ​ផ្ទះ​ពិសេស​លាង​សម្អាត​ដៃ​ជាប្រចាំ​និង​ការបរិភោគ​ចំណីអាហារ​ជាដើម​៕S/​