អភិបាលក្រុង​ហ្វីលីពីន ត្រូវបាន​បាញ់សម្លាប់​នៅ​ចំពោះមុខ​បុគ្គលិក​ច្រើន​នាក់​

1057
ចែករម្លែក
  • 700
    Shares

អភិបាលក្រុង​ហ្វី​លី​ពី​ម្នាក់ ដែល​គេ​ស្គាល់​ថា​តែង​បង្ហាញ​ក្រុម​ជនសង្ស័យ​គ្រឿងញៀន​នៅ​ចំពោះ​មុខជា​សារ​ធារ​ណ​ជន​ហើយ​តាម​ការចោទប្រកាន់ថា​មាន​ជាប់​ទាក់​​ទង​ខ្លួន​នឹង​គ្រឿងញៀន​ផងដែរ​នោះ ត្រូវបាន​បាញ់សម្លាប់​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២​ខែកក្កដា​នៅក្នុង​ពិធី​បង្ហូតទង់ជាតិ​មួយ​នៅ​ចំពោះមុខ​បុគ្គលិក​ច្រើន​នាក់​។​

​លោក Oscar Albayalde ប្រ​ធា​ប៉ូលិស​ជាតិ​ហ្វីលីពីន​បាន​និយាយថា លោក Antonio Halili អភិបាលក្រុង​Tanauan នៅ​ខេត្ត​Batangas ភាគខាងត្បូង​នៃ​ទីក្រុង​Manila ត្រូវ​បាញ់​ដោយ​អ្នក​វាយប្រហារ​ម្នាក់ ហើយ​បាន​ស្លាប់​ខណៈដែល​កំពុង​ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ​។ ជនប្រដាប់អាវុធ​នេះ បាន​រត់គេចខ្លួន​។​

​លោក Oscar Albayalde បាន​និយាយ​នៅ​សន្និសីទកាសែត​ថា ” ពួកគេ​មិន​បានឃើញ​នរណាម្នាក់​ទៅជិត​លោក​នោះទេ ។ ពួកគេ​បានឮ​ស្នូរ​កាំភ្លើង​បាញ់​។ វា​អាច​ជាការ​​បាញ់​ចេញពី​កាំភ្លើង​បាញ់​ស៊ី​ប​ពី​ចម្ងាយ​”​។​

​លោក​បាន​និយាយថា ការស៊ើបអង្កេត កំពុង​ធ្វើឡើង​។​

​បុគ្គលិក​និង​មន្ត្រី​រាប់សិប​នាក់​បានរ​ត់រក​កន្លែង​សុវត្ថិភាព នៅពេល​មានការ​បាញ់ប្រហារ​នេះ ខណៈដែល​ពួកគេ​បាន​កំពុង​ច្រៀង​ចម្រៀង​ភ្លេងជាតិ​នៅ​ខាងក្រៅ​​អគារ​ធំ​នៃ​សាលាក្រុង​នេះ ។

​ប៉ូលិស​បាន​និយាយថា​គ្រាប់កាំភ្លើង​បាន​ប៉ះចំ​ទូរស័ព្ទដៃ​ក្នុង​អាវធំ​របស់ លោក Antonio Halili ហើយ​បាន​ធ្លុះ​ទៅ​ម្ខាង​ទៀត ទៅ​ចំ​ដើមទ្រូង​របស់គាត់​៕ដោយ:សុខា/sn

ការសម្លាប់​លោក Antonio Halili កើតឡើង​ប៉ុន្មាន​សប្តាហ៍​ក្រោយ​អ្នកបួស​កាតូលិក​ម្នាក់​ត្រូវបាន​បាញ់សម្លាប់​នៅ​ហ្វីលីពីន​