អភិបាលខណ្ឌពោធិ៍សែនជ័យ​ផ្សព្វផ្សាយវិធីសាស្ត្រការពារនឹងរោគCovid-19 ដល់បងប្អូន​កម្មករ កម្មការិនីរោងចក្រ​កាត់ដេរជាង១ម៉ឺននាក់

66
ចែករម្លែក

ដោយ៖រ៉ាម៉នៈភ្នំពេញ៖នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ អញ្ជើញចុះទៅរោងចក្រកាត់ដេរនៅសួន​កាណាឌីយា សង្កាត់ចោមចៅទី១ ដើម្បីផ្សព្វផ្សាយវិធីសាស្ត្រការពារនឹង​រោគCovid-19 ដល់បងប្អូនកម្មករកម្មការិនីជាង១ម៉ឺននាក់។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌពោធិ៍សែនជ័យបានលើកឡើងថា៖ ដើម្បីបង្ការ​ទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 និងមានសារអប់រំ​អាទិភាពសំខាន់ៗ​ចំនួន៣ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ដូចជា៖


១៖ អ្នកមកពីបរទេសសូមនៅតែក្នុងផ្ទះក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារ​ការឆ្លងជំងឺកូវីដ១៩ ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។

២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀតក្រៅពីកម្ពុជា សូមទាក់ទង​លេខទូរស័ព្ទ ១១៥ជាបន្ទាន់។

៣៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិគ្រោះយោបល់ថែទាំសុខភាពអ្នក៕/Ha