អភិបាលខណ្ឌ​ច្បារអំពៅ​ដឹកនាំ​មន្ត្រី​រើស​សំរាម​ក្នុង​មូលដ្ឋាន​

879
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា​ឆ្នាំ នេះ ដឹកនាំ​មន្ត្រីក្រោមឱវាទ​រើស​សំរាម​ក្នុង​មូលដ្ឋាន ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​សំអាត​បរិស្ថាន​ពិភពលោក ។ ​

ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុងការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ឱ្យ​បានល្អ​ត្រឹមត្រូវ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជាការ​លើកកម្ពស់ ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ អំពី​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​នៃ​សំរាម ដែល​កើនឡើង​នៅលើ​ភពផែនដី កម្ពុជា​បាន​ប្រារព្ធ​ទិវា​សំអាត​បរិស្ថាន​ពិភពលោក ផងដែរ ។

​សកម្មភាព​ដ៏​ល្អ​នេះ ក៏មាន​ការចូលរួម​ពី​លោក​លោកស្រី​អភិបាលរង មន្ត្រីក្រោមឱវាទ​ចំណុះ​ជំនាញ​សាលាខណ្ឌ សង្កាត់​ទាំង​៨​យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​កម្លាំង​អធិការ​ការដ្ឋាន​នគរ​បាល​ខណ្ឌ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​និង​សណ្តាប់ធ្នាប់​ខណ្ឌ​ផងដែរ ។​

ខណៈ​រើស​សំរាម​បណ្តើរ​នោះ លោក ចេង មុនី​រ៉ា បាន​ថ្លែងថា យើង​ធ្វើ​ក្នុង​គោលបំណង លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ ចូលរួម​ក្នុងការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ឱ្យ​បានល្អ​ត្រឹមត្រូវ នៅ​ទូទាំង​ខណ្ឌ​ច្បារអំពៅ​។​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជាការ​លើកកម្ពស់ ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​អំពី​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​នៃ​សំរាម ដែល​កើនឡើង​នៅលើ​ភពផែនដី ដោយ​តម្រូវឱ្យ​យើងទាំងអស់គ្នា រួមគ្នា​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ដោះស្រាយ​បញ្ហា​នេះ​ឱ​៣​បាន​ប្រសើរឡើង ។

​លោក​អភិបាល បន្តថា គោលបំណង​នៃ​ទិវា​នេះ ក៏​ស្របទៅនឹង​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត ដែល​ផ្តួចផ្តើម និង​ដឹកនាំ​ផ្ទាល់​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ។

​លោក​ថា បញ្ហា​សំរាម បើ​យើង​មិនបាន​យកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រង ឱ្យ​បានល្អ​ត្រឹមត្រូវ​នោះទេ វា​ប្រាកដជា​បង្ក​ផលប៉ះពាល់ មកដល់​យើង​វិញ​ជាក់​ជាមិនខាន ។ព្រោះ​បញ្ហា​សំរាម ធ្វើឱ្យមាន​ក្លិនស្អុយ​មេរោគ​បង្ក​ជំងឺ ខ្ពើមរអើម ប៉ះពាល់​ដល់​យើង អ្នកជិតខាង​យើង និង​អ្នកដំណើរ​ឆ្លងកាត់ បណ្តាលឱ្យ​ខូចសុខភាព ធ្វើឱ្យ​បាត់បង់​សោភ័ណភាព អាប់ឱន​កិត្តិយស​គ្រួសារ មូលដ្ឋាន សង្គមជាតិ និង​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍ គ្មាន​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ។ ជា​ទម្លាប់​មិនល្អ​នៅក្នុង​សង្គម និង​គ្រួសារ បង្ក​ឲ្យ​មានការ​បំពុល​ដល់​បរិ​ស្ថាន ដូចជា បំពុល​ទឹក ដោយសារ​ធ្លាក់​ចូលក្នុង​ប្រភពទឹក​នានា និង​កកស្ទះ​ប្រព័ន្ធ​លូ​។​

​ការចូលរួម​របស់​ម​ហា​ជន​ក្នុង​ការធ្វើ អនាម័យ បរិស្ថាន ការ​ទុកដាក់​សំណល់​គ្រប់​ប្រភេទ តាម​លក្ខណៈ​បច្ចេកទេស​បរិស្ថាន​បានល្អ​ត្រឹមត្រូវ គឺជា​ការចូលរួម​លើក ស្ទួយ​កែលម្អ​គុណភាព​បរិស្ថាន សោភ័ណភាព​ទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្ត​អារាម សាលារៀន​… ឲ្យ​ស្រស់ស្អាត​ផូរផង់ និង​បៃតង ជានិច្ច រួមចំណែក លើកស្ទួយ​កិត្យានុភាព​ជាតិ និង​សុខុមាលភាព​ប្រជាពលរដ្ឋ​យើង​ឲ្យ​បាន​ប្រសើរឡើង​៕S/

​អភិបាលខណ្ឌ​ច្បារអំពៅ​ដឹកនាំ​មន្ត្រី​រើស​សំរាម​ក្នុង​មូលដ្ឋាន​