អភិបាលខណ្ឌ​ច្បារអំពៅ ជិះទូក​ចែក​អំណោយ​ដល់​ពលរដ្ឋ​ជាង​១០០​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

655
ចែករម្លែក
  • 28
    Shares

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​៤ ខែកញ្ញា នេះ លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ដឹកនាំ​មន្ត្រីក្រោមឱវាទ​ជិះទូក​សួរសុខទុក្ខ​និង​នាំយក​អំណោយ​ទៅ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​១០៧​គ្រួសារ​ស្មើនឹង​៨៥​ខ្នង​ផ្ទះ​។

​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់ គឺ រស់នៅ​ភូមិ​ជ្រោយ​អំពិល ភូមិ​ជ្រោយ​អំពិល​១ ភូមិ​យក​បាត្រ ភូមិ​យក​បាត្រ​១ សង្កាត់​ក្បាលកោះ​។

​មន្ត្រី​សាលាខណ្ឌ​ច្បារអំពៅ បញ្ជាក់ថា ដោយ​មួយ​ខ្នង​ផ្ទះ​ទទួលបាន​មាន​អង្ករ​២៥​គីឡូក្រាម ទឹកត្រី​១​យួរ និង​ទឹកស៊ីអ៊ីវ​១​យួរ​៕ ល​