អភិបាលខណ្ឌ​ដូនពេញ​ប្រាប់​ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ អោយ​បម្រើ​ប្រជាពលរដ្ឋ​អោយបាន​ល្អ​ដូច​ការសន្យា​ជាមួយ​បងប្អូន​ប្រជា​​ពលរដ្ឋ​ក្នុងអំឡុងពេល​ឃោសនា​រក​សម្លេងឆ្នោត​

253

(​ភ្នំពេញ​)៖​នា​ល្ងាច​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ ១៧:០០​នាទី នៅ​សាលប្រជុំ​សាលាខណ្ឌ​ដូនពេញ មាន​បើក​កិច្ចប្រជុំ​ដើម្បី​ត្រៀម​ការពារ​​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ នៅក្នុង​មូលដ្ឋាន​ខណ្ឌ និង​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ អ៊ុំ​ទូក អកអំបុក សំពះ​ព្រះ​ខែ ដោយ​ផ្តោត​​សំខាន់​ទៅលើ​សង្កាត់​ទាំង​៥ (​គឺ​ចៅសង្កាត់​មក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១ និង​ចៅសង្កាត់​មកពី​សង្គ្រោះ​ជាតិ​ចំនួន​៤)​ក្នុងចំណោម​​សង្កាត់​ទាំង​១១ ដែលជា​មូលដ្ឋាន​សំបូរ​ទៅដោយ​រមណី​ដ្ឋា​ន ទីធ្លា​សួនច្បារ​សាធារណៈ និង​សំបូរ​ទៅដោយ​បទល្មើស​ផ្សេងៗ​ក្នុងនោះ​។​

​លោក អភិបាលខណ្ឌ​បាន​មាន​ប្រសា​ន៍​ថា សូម​សង្កាត់​ទាំង​១១ ជាពិសេស​សង្កាត់​ទាំង​៥​ខាងលើ ត្រូវ​យកចិត្តទុកដាក់​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ​សាធារណៈ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ជាពិសេស​ត្រូវ​រង់ចាំ​ដោះស្រាយ​រាល់​បញ្ហា​ផ្សេងៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កើតមានឡើង​ក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន​គ្រប់ពេលវេលា និង​ត្រូវមាន​អ្នកប្រចាំការ​នៅតាម​សង្កា​ត់រៀងៗ​ខ្លួន​ទោះ​ថ្ងៃ​ឈប់​​សម្រាក​ក៏ដោយ និង​ត្រូវអនុវត្ត​ការងាររដ្ឋបាល​អោយបាន​ត្រឹមត្រូវ​តាមច្បាប់​លក្ខន្តិក​មន្ត្រីរាជការ​ស៊ីវិល ព្រមទាំង​ត្រូវ​រាយ​កាណ៍​ជូន រដ្ឋបាល​ខណ្ឌដូនពេញ​តាម​ឋានានុក្រម រាល់ពេល​មាន​ករណី​ផ្សេងៗ កើតឡើង​ក្នុង​មូលដ្ឋាន​របស់ខ្លួន ។​

​ជាក់ស្តែង​រាល់ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​បណ្តាលអោយមាន​ទឹក​លិច​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​គឺ​មិនដែល​ឃើញ​វត្តមាន​ចៅ​​សង្កាត់ រឺ​ក្រុមការងារ​សង្កាត់​ចុះ​ពិនិត្យមើល​តាម​មាត់​អណ្តូង​លូ រឺ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឡើយ រួមទាំង​បញ្ហា​អគ្គិភ័យ​និង​បទល្មើស​​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ ។ ក្រោយពី​ចប់​កិច្ចប្រជុំ​នេះ​សង្ឃឹមថា​លោក លោកស្រី​ចៅសង្កាត់​ទាំងនោះ​នឹង​កែរ​ប្រែ​ឥរិយាបទ​ព្រម​​ទាំង​ខិតខំ​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​អោយបាន​ល្អ​ដូចដែល​ការសន្យា​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងអំឡុងពេល​ឃោសនា​រក​សម្លេងឆ្នោត​៕​អត្ថបទ៖រដ្ឋបាល ខណ្ឌដូនពេញ/sn