អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង អ៊ឹម ជីវ៉ា ផ្តល់​ថវិការ​ជួយ​ពិធីករ រក្សា ឪពុក​ស្លាប់​ហើយ​ម្តាយ​ឈឺ​ធ្ងន់​ទៀត

971
ចែករម្លែក

ដោយ​: បូ​រិ​ន / ភ្នំពេញ​: មួយរយៈ​ចុងក្រោយ​នេះ ជីវិត​របស់​តារា​សម្តែង និង​ពិធីករ​លោក រក្សា ឃើញ​តែង​ម្តាយ​ឈឺ​យ៉ាង​វេទនា​ហើយ​ពេលនេះ ក៏​បាត់បង់​ឪពុក​ខ្លួន​ស្លាប់​ភ្លាម​ទៀត​។ លោក អ៊ឹម ជីវ៉ា មិន​មើល​នឹង​ភ្នែក​បានឡើយ​ក៏​នាំ​ថវិកា​លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ ចូលរួម​រំលែក​ទុក្ខ​នៃ​បុណ្យ​ឪពុក​របស់លោក​។

​តារា​សម្តែង​រូបនេះ ក្នុងនាម​ជា​ក្រុមប្រឹក្សាភិបាល​សមាគមន៍​សល្ប​ករ​ខ្មែរ​ប្រាប់ឱ្យដឹង​នា​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩​នេះ​ថា “​ខ្ញុំបាទ​បាន​នាំយក​ថវិការ​មួយចំនួន​របស់ លោក ហែម ដា​រិ​ទ្ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខណ្ឌ​ពោធិ​សែន​ជ័យ ទៅ​ចូលរួម​បុណ្យសព​ឳ​ពុក​របស់លោក រក្សា Rak Sa ដែល​បានទទួល​មរណៈភាព​ដោយ​រោគ​រា​ពាធ ហើយ​ត្រូវបាន​យកទៅ​ត​ម្ត​ល់ និង​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុក​ឈូក ខេត្តកំពត​”​។

​លោក​អភិបាលខណ្ឌ ហែម ដា​រិ​ទ្ធ បាន​ផ្តាំផ្ញើ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ចំពោះ​ក្រុមគ្រួសារ​នៃ​សព និង​សូម​ឲ្យ​វិញ្ញាន​ក្ខ​ន្ត នៃ​សព​សូម​បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​។

​លោក អ៊ឹម ជីវ៉ា ដែលជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​ខណ្ឌ​ពោធិ​សែន​ជ័យ បានបញ្ជាក់​ផងដែរ​ថា នេះ​មិនមែនជា​លើក​ទី​១​ទេ​សំរាប់​ការជួយ​ពី​លោក ហែម ដា​រិ​ទ្ធ ឧ​ប​ត្ត​ម្ភ​ដល់​លោក រក្សា ជាច្រើនលើក​មកហើយ ដោយសារ​ការមើលឃើញ​ពី​ការតស៊ូរ​របស់លោករ​ក្សា ក្នុង​រកលុយ​ជួយ​ព្យាបាល​ជំងឺ​ម្តាយ​។

​ជាកា​ឆ្លើយតប​វិញ លោក រក្សា ក៏​សូម​ថ្លែងអំណរគុណ​ដល់ លោក ហែម ដា​រិ​ទ្ធ ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់ ចំពោះ​រូបលោក និង​ក្រុមគ្រួសារ​ពេលដែល​កំពុង​មានទុក្ខ ហើយ​លោក​រក្សារ​ក៏​សំ​គោរព​ជូនពរ​ដល់​លោក អភិបាលខណ្ឌ និង​ក្រុមគ្រួសារ​រ​ព្រមទាំង​ក្រុមការងារ សូម​ទទួលបាន​នូវ​សុខ​ភាពល្អ ជោគជ័យ​គ្រប​កិច្ចការងារ​ជា​រៀងរហូត​៕ ល​

#