អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង អ៊ឹម ជីវ៉ា ផ្តល់​ថវិកា​ជួយ​ពិធីករ រក្សា ដែល​ឪពុក មរណភាព​ហើយ​ម្តាយ​ឈឺ​

920
ចែករម្លែក

ភ្នំពេញៈ​ មួយរយៈ​ចុងក្រោយ​នេះ​ជីវិត​របស់​តារា​សម្តែង​និង​ពិធីករ​លោក រក្សា ជួប​រឿងលំបាក​ផ្ទួនៗ​។​ម្តាយ​របស់លោក​ឈឺ​ធ្ងន់ ​ហើយ​ពេលនេះ​ក៏​បាត់​ប​ង់ឪពុក​ទៀត​។​លោក អ៊ឹម ជីវ៉ា មិន​មើល​នឹង​ភ្នែក​បានឡើយ ​ក៏​នាំ​ថវិកា​លោក ហែម ដា​រិ​ទ្ធ​អភិបាលខណ្ឌ​ពោធិ៍​សែនជ័យ​ចូលរួម​រំលែក​ទុក្ខ​នៃ​បុណ្យសព​ឪពុក​របស់លោក​រក្សា​។​

​តារា​សម្តែង​រូបនេះ​ក្នុងនាម​ជា​ក្រុមប្រឹក្សាភិបាល​សមាគម​សិ​ល្បករ​ខ្មែរ​ប្រាប់ឱ្យដឹង​នា​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩​នេះ​ថា “​ខ្ញុំបាទ​បាន​នាំយក​ថវិកា​មួយចំនួន​របស់ លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមខណ្ឌ​ពោធិ​សែន​ជ័យ ទៅ​ចូលរួម​បុណ្យសព​ឳ​ពុក​របស់លោក រក្សា (Rak Sa) ដែល​បានទទួលមរណភាព​ដោយ​រោគ​រា​ពាធ​ ហើយ​ត្រូវបាន​យកទៅ​ត​ម្កល់​និង​ធ្វើបុណ្យ​តាមប្រពៃណី នៅ​ស្រុក​ឈូក ខេត្តកំពត​” ។​

​លោក​អភិបាលខណ្ឌ ហែម ដា​រិ​ទ្ធ បាន​ផ្តាំផ្ញើ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ចំពោះក្រុមគ្រួសារ​នៃ​សព និង​សូមឲ្យ​វិញ្ញានណក្ខ​ន្ធតនៃ​សព​សូម​បាន​ទៅកាន់​សុខគតិភព កុំបី​ឃ្លៀងឃ្លាត ។​

​លោក អ៊ឹម ជីវ៉ា ដែលជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​ខណ្ឌ​ពោធិ​សែន​ជ័យ បានបញ្ជាក់​ផងដែរ​ថា នេះ​មិនមែនជា​លើក​ទី​១​ទេ​សម្រាប់​ការជួយ​ពី​លោក ហែម ដា​រិ​ទ្ធ ឧ​ប​ត្ថ​ម្ភ​ដល់​លោក​រក្សា ​គឹជា​ច្រើនលើក​មកហើយ ដោយសារ​ការមើលឃើញ​ពី​ការតស៊ូរ​របស់លោក​រក្សា​ក្នុងការ​រកលុយ​ជួយ​ព្យាបាល​ជំងឺ​ម្តាយ​។​

​ជាកា​ឆ្លើយតប​វិញ​ លោក​រក្សា ​ក៏​សូម​ថ្លែងអំណរគុណ​ដល់លោក ហែម ដា​រិ​ទ្ធ ដែល​បានយកចិត្ត​ទុក​ដាក់​ចំពោះ​រូបលោក​និង​ក្រុមគ្រួសារ​ពេលដែល​កំពុង​មានទុក្ខ ហើយ​លោក រក្សា​ក៏​សូម​ជូនពរ​ដល់​លោក អភិបាលខណ្ឌ​និង​ក្រុមគ្រួសារ​រ​ព្រមទាំង​ក្រុមការងារ សូម​ទទួលបាន​នូវ​សុខ​ភាពល្អ ជោគជ័យ​គ្រប់​កិច្ចការងារ​ជា​រៀងរហូត​៕ ដោយៈ បូ​រិ​ន/Ha

#