អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​ចុះ​ពិនិត្យ​ទីតាំង​រួច​ស្ដារ​ដើម្បី​ដោះស្រាយ​ការ​ជន់​លិច​ដោយ​ជំ​នន​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​

947
ចែករម្លែក
  • 10
    Shares

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​ក្រោយ​មាន​ភ្លៀង​ធ្លាប់ជា​បន្តបន្ទាប់​ក្នុង​ដើមរដូវ​នេះ​បណ្ដាលឱ្យ​តំបន់​មួយចំនួន​ក្នុង​ខណ្ឌ​មានការ​ជន់​លិ​ដោយ​ទឹក​ភ្លៀ​នោះអាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ​ចុះ​ពិនិត្យ​ទីតាំង​នានា​ដែល​ទឹក​លិច​រួច​រៀបចំ​ស្ដារ​បើក​មុខទឹក​ដើម្បី​ដោះស្រាយ​ការ​ជន់​លិច​ដោយ​ជំ​នន​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​។​
​ជាក់ស្ដែង​កាលពី​ថ្ងៃទី ៩ ខែឧសភា ឆ្នាំ​២០១៨​នេះ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយមាន​ការចូលរួម​ពី​លោក សេង គន្ធ និង​លោក ឃឹម ស៊ុន​សូ​ដា អភិបាលរងខណ្ឌ បាន​ដឹកនាំ​កំលាំង​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង និង​ពិនិត្យ​ប្រព័ន្ធ​ប្រឡាយ​រំដោះ​ទឹក ដើម្បី​រៀបចំ​ស្តារ​ជាបន្ទាន់​ដើម្បី​ដោះស្រាយ ការពារ​ការ​ជន់​លិចលង់​ដោយ​ជំ​នន​ទឹកភ្លៀង​នា​រដូវវស្សា​នេះ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​ជ័យ​
​លោក សេង គន្ធ អភិបាលរងខណ្ឌ​ពោធិ​សែន​ជ័យ​បានឱ្យដឹងថា​៖​ទីតាំង​ប្រឡាយទឹក​ដែល​លោក​អភិបាលខណ្ឌ​និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​និង​កាយ​បើកមុខ​ទឹកជា​បន្ទាន់​នេះ​នៅក្នុង​ភូមិ​ព្រៃ​ពីង​ខាងជើង ភូមិ​ជម្ពូរ​វ័​ន្ត និង​ភូមិ​ព្រៃទារ ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​លោក​បន្តថា​៖​មកដល់​ល្ងាច​ថ្ងៃទី​១០​ឧសភា​នេះ​ទឹក​នៅ​តំបន់​នោះបាន​ស្រក​អស់ហើយ​ក្រោយ​បើកមុខ​ទឹក​ឱ្យ​ហូរ​បាន​លឿន​រួចមក​៕