អភិបាលខណ្ឌ​មានជ័យ​បញ្ចេញ​កណ្ដាប់ដៃ​ដែក​ចុះបង្ក្រាប​ល្បែង​បាញ់​ត្រី​ដុះ​ស្លែ​មួយកន្លែង​

1043
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំងចម្រុះ​គណៈបញ្ជាការ​ឯកភាព​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​បាញ់​ត្រី​មួយកន្លែង នៅ​ច្រក​ដឿ​ង​ហែម ផ្ទះ​លេខ​៥៥៨ ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១៨​។​

​ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ បាន​បញ្ជា​ឲ្យ​លោក ឡុង ង៉ែត អភិបាលរង​ខណ្ឌមានជ័យ ដាក់​ផែនការ​ចុះបង្ក្រាប​ទីតាំង​ខាងលើនេះ ដោយ​សហការ​ជាមួយ​កម្លាំង​សាលាសង្កាត់​ចាក់អង្រែលើ ដឹកនាំ​ដោយ​លោក កែវ សាវឿន ចៅសង្កាត់​ចាក់អង្រែលើ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​ប្រជា​ការពារ​ខណ្ឌមានជ័យ​។ វត្ថុតាង​ចាប់យក​និង​ដកហូត​រួមមាន ទូ​ហ្គេម​បាញ់​ត្រី​ចំនួន ២​គ្រឿង ,​កៅអី​ចំនួន ៨, កង្ហារ​ចំនួន ១ និង​ម៉ូតូ​ចំនួន ១​គ្រឿង ព្រមទាំង​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។​

​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​បាន ចំនួន ១០​នាក់ ក្នុងនោះ​មានឈ្មោះ​ដូចខាងក្រោម ៖ ០១.​ឈ្មោះ ស៊ុន ចាន់​លក្ខិណា ភេទ​ស្រី អាយុ ២៧​ឆ្នាំ រស់នៅ​ម្ដុំ​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ​។ ០២.​ឈ្មោះ គង់ រតនា ភេទ​ស្រី អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ ០៣.​ឈ្មោះ ឈួន ណារិន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ ០៤.​ឈ្មោះ សុខ ចាន់​ផល​លាត់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ ០៥.​ឈ្មោះ ចាន់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ ០៦.​ឈ្មោះ សែ ហៀ​ង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ ០៧.​ឈ្មោះ សួង រតនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ ០៨.​ឈ្មោះ សាន ផានិត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។ ០៩.​ឈ្មោះ យឿន ភារ​ម្យ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ម្ដុំ​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ១០.​ឈ្មោះ សៅ រិទ្ធី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។

​ចំពោះ​សម្ភារៈ​ដែល​ចាប់​ដកហូត​រួមទាំង​ទូ​ហ្គេម​បាញ់​ត្រី ២​គ្រឿង ត្រូវបាន​យកមក​រក្សាទុក​នៅ​សាលាខណ្ឌ​មានជ័យ រង់ចាំ​ធ្វើការ​កម្ទេចចោល​ពេល​ក្រោយ​។ ចំណែកឯ​មនុស្ស​ប្រុស​ស្រី​ទាំង​១០​នាក់ និង​ម៉ូតូ បានប្រគល់​អោយ​សមត្ដ​កិច្ច​ប៉ុ​ស្ត៍​រដ្ឋបាល​ចាក់អង្រែលើ ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​តាម​និតិ​វិធី​ច្បាប់​៕ ល​