អភិបាលខណ្ឌ​មានជ័យ ដាក់​បញ្ជាអោយ​មន្ត្រីក្រោមឱវាទ​ត្រូវ​ដោះស្រាយ​បញ្ហា​លក់ដូរ​បំពាន​ចំណីផ្លូវ​ជាបន្ទាន់

1152
ចែករម្លែក

(ភ្នំពេញ )៖ អភិបាល​នៃ​គណៈបញ្ជាការ​ខណ្ឌមានជ័យ លោក​ពេជ្រ កែវ​មុនី បានដាក់​បញ្ជាធ្ងន់ៗ​ដល់​មន្ត្រីក្រោមឱវាទ ពិសេស​អភិបាលរ​រង​ទទួលបន្ទុក ធ្វើយ៉ាងណា​ត្រូវ​ដោះស្រាយ​អោយមាន​ប្រសិទ្ធភាព​បំផុត លើ​បញ្ហា​បងប្អូន​ពលរដ្ឋ​យក​ចំណីផ្លូវ​ជា​កន្លែង​សម្រាប់​លក់ដូរ ឬ​លក់ដូរ​តាម​ដងផ្លូវ​យ៉ាង​អាណាធិបតេយ្យ​ជាដើម ។

​ការដាក់​បញ្ជានេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គ​ណះ​បញ្ជារ​ការឯកភាព​ខណ្ឌ​មានជ័យ ប្រព្រឹត្តិ​ទៅ​កាល​វេលា​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៧ ដោយមាន​សមាសភាព​ចូលរួម​មាន អភិបាលរង អធិការរង មេបញ្ជាការរង ចៅសង្កាត់​ទាំង​៧ និង​មន្ត្រី​ចំណុះ​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀតផង​ដែរ ។​

​លោក​ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​បញ្ជាក់ថា ការយក​ចំណីផ្លូវ​ជា​កន្លែង​សម្រាប់ធ្វើ​អាជីវកម្ម​លក់ដូរ គឺ​ប៉ះពាល់​ធ្ងន់​បំផុត ដល់​ការធ្វើដំណើរ​ទៅមក​របស់​បងប្អូន​ព​ល​រដ្ឋ ដោយ​អាច​បង្ក​ជាការ​កកស្ទះ​បាន​គ្រប់ពេល ពិសេស​គ្រោះថ្នាក់​ដោយ​យថាហេតុ​ណាមួយ ។ ម្យ៉ាងវិញទៀត វា​ជា​កត្តា​ដែល​ធ្វើអោយ​បាត់បង់​សណ្តាប់ធ្នាប់​នៅលើ​ដងផ្លូវ ។

​ក្នុងនាម​អ្នកដឹកនាំ​មូលដ្ឋាន​ខណ្ឌ លោក​អភិបាល ក៏​សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ជា​អាជីវករ មុន​ដាក់​លក់ដូរ​លើ​ចំណីផ្លូវ​សូម​គិតគូរ​ពី​បាតុភាព​អាណាធិបតេយ្យ​ផង ជៀសវៀង​ការធ្វើ​អ្វីមួយ​ដើម្បី​តែ​បំពេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន តែ​បែរជា​ត្រឡប់មក​បំផ្លាញ​សណ្តាប់ធ្នាប់​ផ្លូវ​សា​ធា​រណះ​ទៅវិញ​នោះ ។

​ឈ្លៀត​ក្នុង​កិច្ចប្រជុំ​ដដែល លោក​ក៏បាន​ស្នើរ​ដល់​មន្ត្រីក្រោមឱវាទ ពិសេស​កម្លាំង​នគរបាល កម្លាំង​អាវុធហត្ថ ធ្វើយ៉ាងណា​ត្រូវយកចិត្តទុកដាក់​បន្ថែ​ម ក្នុងការ​ទប់ស្កាត់ ក៏​ដូច​បង្ក្រាប​នូវ ល្បែងស៊ីសង​គ្រប់​ប្រភេទ បទល្មើស​លួច ឆក់ ប្លន់ បញ្ហា​គ្រឿង​ញៀន និង​សកម្មភាព​អសន្តិសុខ​ផ្សេងៗ ជាច្រើន​ទៀត ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ ក្នុង​មូលដ្ឋាន ៕ ​ដោយ ៖សាវ​រក្ស

កិច្ចប្រជុំ​គ​ណះ​បញ្ជារ​ការឯកភាព​ខណ្ឌ​មានជ័យ ប្រព្រឹត្តិ​ទៅ​កាល​វេលា​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៧