អភិបាលខណ្ឌ​មានជ័យ អញ្ជើញ​សំណេះសំណាល​ជាមួយ​កុមារកំព្រារ ក្នុង​សមាគមន​រស្មី​កុមា​កំព្រារ​

956
ចែករម្លែក
  • 22
    Shares

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: កាល​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨ លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ អញ្ជើញ​ជា​អធិបតី​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​កុមារ និង​ប្រធាន អនុប្រធាន សមាគមន រស្មី​កុមា​កំព្រា ដែលមាន​ទីតាំង ក្នុងភូមិ​ត្នោតជ្រុំ ៤ សង្កាត់ បឹងទំពន់​ទី​២ ខណ្ឌមានជ័យ​។​

​ក្នុង​ពិធី​សំណេះសំណាល​នៅ​សមាគមន រស្មី​កុមារកំព្រា ក៏មាន​ការចូលរួម​ពី​លោក​អភិបាលរងខណ្ឌ លោក​ចៅសង្កាត់ លោក មេភូមិ រួមទាំង​អ្នកគ្រូ លោកគ្រូ បុគ្គលិក ក្មួយៗ​កុមារកំព្រា​សរុប ៧៥​នាក់​ចូលរួម​ក្នុង​កម្មវិធី​សំណេះសំណាល​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នាពេល​ខាងមុខនេះ​ផងដែរ​។​

​បន្ទាប់ពី​សំណេះសំណាល​រួច លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ ក៍បាន​ឧបត្ថម្ភ សំភា​រះ​ជា​អង្ករ និង ថវិកា សំរាប់​ជូន​ដល់​ប្រធាន​សមាគម​រស្មី​កុមារកំព្រា​ដើម្បី​ផ្គត់ផ្គង់​ដល់ បុគ្គលិក និង​កុមារកំព្រា​ដែរ​បាន​ស្នាក់​នៅក្នុង​មជ្ឍមណ្ឌល​នេះ​ផងដែរ​៕ ល​

#