អភិបាលខណ្ឌ​សែន​សុខ​នាំយក​អំណោយ​អនុសាខា​កាកបាទក្រហមកម្ពុជា​ចែកជូន​ពលរដ្ឋ​ក្រីក្រ ២០០​គ្រួសារ​

671
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ទីទ័លក្រ មាន​ជំងឺ​ខ្វះខាត ចំនួន​២០០​គ្រួសារ​មកពី​ភូមិ​ទាំង​១៣ នៃ​សង្កាត់​ឃ្មួញ ទទួលបាន​អំណោយ​មនុស្សធម៌​ពី​អនុសាខា​កាកបាតក្រហមកម្ពុជា​ខ​ណ្ឌ​សែន​សុខ
​នៅ​​​រសៀល​ថ្ងៃទី​១៥ ​ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​ក្រោល​ធិបតី​លោក ម៉ូ​វ ម៉ានិត ប្រធានកិត្តិយស​អនុសាខា​កាក​បាទ​ក្រហមកម្ពុជា ខណ្ឌ​សែន​សុខ និង លោកស្រី លោក សក់ ច​ន្ទ័​កញ្ញា​រិ​ទ្ឋ ប្រធាន​អនុសាខា រួមជាមួយ​អនុប្រធាន​កិត្តិយស ក្រុមប្រឹក្សា​ខណ្ឌ សមាជិក​សមាជិកា បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ដោយផ្ទាល់ ជូន​ដល់​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​កូន​ច្រើន កុមារកំព្រា ជនពិការ និង​អ្នករស់នៅ​ផ្ទុកមេរោគ​អេដស៍ ចំនួន​២០០​គ្រួសារ រស់នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​អំណោយ​ដែល​គ្រួសារ​នីមួយៗ​ទទួលបាន​រួមមាន ៖ អង្ករ ៣០​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ទឹក​ស៊ី​អ៊ី​វ​០១​យួរ ទឹក​បរិសុទ្ធ១​កេស នំ​បុ័ង​១​កញ្ចប់ ថវិកា​៣០.០០០​រៀល​៕​B/