អភិបាលខណ្ឌ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំ​អស់​នាំគ្នា​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់គ្នា​បន្ត​រើស​មេដឹកនាំ​រក្សា​ការពារ​សន្តិភាព​និង​អភិវឌ្ឍន៍​

1198
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ បាន​សំណេះសំណាល​សួរសុខទុក្ខ និង​ស្វែងយល់​ពី​សំណើ សំណូមពរ និង​តម្រូវការ​នានារ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ភូមិ​សំបួរ ភូមិ​ខ្វា និង​ភូមិ​ថ្មី សង្កាត់​ដង្កោ ដើម្បី​យកមក​ដោះស្រាយ​ជូន​បាន​ទាន់ពេលវេលា​។​
​ក្នុងឱកាស​នោះ​អភិបាលខណ្ឌ​ដង្កោ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំ​អស់​នាំគ្នា​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់គ្នា​បន្ត​រើស​មេដឹកនាំ​រក្សា​ការពារ​សន្តិភាព​និង​អភិវឌ្ឍ​ន៌​។​ជាមួយគ្នា​នោះ​លោក​អភិបាល​ខណ្ឌដង្កោ​បាន​ផ្តាំផ្ញើរ​ការសាកសួរ​សុខទុក្ខ​បងប្អូន​ទាំង​អស់ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​សម្តេច​តេ​ជោ​ទាំង​ទ្វេ​រតែង​បានគិត គូរ​ពី​ការលំបាក​របស់​បងប្អូន ប្រជាពលរដ្ឋ​ទាំង អស់​នៅ មូលដ្ឋាន​។​
​លោក​អភិបាល​ក៏បាន​លើកឡើង​អំពី​ការអភិវឌ្ឍន៍​រីកចម្រើន​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ របស់​ប្រទេសជាតិ ក្រោម​ការដឹក នាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងនោះ​សម្ដេច​តេ​ជោ បាន​ខិតខំ​រំដោះប្រទេស​ជាតិ​ពី​ភ្លើងសង្គ្រាម​ឲ្យ​មាន​សុខសន្តិភាព​ពេញបរិបូរណ៍ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មាន​ជីវភាព​រស់នៅ​ធូរធារ​។​
​ក្នុងឱកាស​នោះដែរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បានធ្វើការ​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ និង​បាន​ប្តេជ្ញាចិត្ត​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អា​ណ្ត​ត្តិ​ក្រោយៗ​ទៀត ដើម្បី​បន្ត​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​បន្តទៀត​៕