អភិបាលខណ្ឌ​ឫស្សីកែវ​ប្រកាសថា មាន​ក្រុម​ជនខិលខូច​លួច​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ភរិយា​របស់លោក​ក្នុង​បំណង​មិនល្អ​

1010
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៨ យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បានប្រកាសថា មាន​ក្រុម​ជនខិលខូច ​បាន​លួច​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក និង​បានដាក់​រូបថត ព្រមទាំង​ដាក់ឈ្មោះ​របស់ ភរិយា​របស់លោក លើ Profile ក្នុង​បំណង​ទុច្ចរិត ហើយ​លោក​សូម​អធ្យាស្រ័យ និង​ប្រកាស​មិន​ទទួលខុសត្រូវ​ឡើយ នូវ​ទង្វើ​ផ្សេងៗ​ចំពោះ​គណនី​ក្លែងក្លាយ​។​

​លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បានប្រកាសថា “​សូម​ជម្រាបជូន សាធារណជន​ទូទៅ មេត្តា​ជ្រាបថា មាន​ក្រុម​ជនខិលខូច បាន​លួច​បង្កើត​គណនី Facebook
​និង​បានដាក់​រូបថត ព្រមទាំង​ដាក់ឈ្មោះ​របស់ ភរិយា​របស់ខ្ញុំ លើ Profile ក្នុង​បំណង​ទុច្ចរិត​។ ហេតុ​ដូច​ច្នេះ សូម​ជម្រាបជូន​ថា គណនី​មួយចំនួន ខាងក្រោម​នេះ គឺ​មិនមែនជា គណនី Facebook ពិត របស់ ភរិយា​ខ្ញុំ នោះទេ​”​។

​អភិបាលខណ្ឌ​រូបនេះ​បន្តថា “​ប្រសិនបើ Facebook ទាំងអស់នេះ បង្ហោះ​ផ្សព្វផ្សាយ​នូវ​ពត៌មាន​អ្វីមួយ ដែល​ធ្វើអំពើ​អាក្រក់ ឬក៏​ធ្វើអោយ​ចលាចល​ក្នុងសង្គម ឬក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​បង​ប្អូន​ណាមួយ សូម​ការ​អធ្យាស្រ័យ និង​ប្រកាស​មិន​ទទួលខុសត្រូវ​ឡើយ ហើយ​សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច មេត្តាជួយ​ចាត់​វិធានការណ៍​ផ្លូវច្បាប់​លើ​បុគ្គល​នោះ​ផង ។ សូម​អរគុណ !!!!”៕ ល​