អភិបាលខណ្ឌ​ឬ​ស្សី​កែវ​បិទផ្លូវ​៦២R​ដើម្បី​ជួសជុល​រយៈពេល​កន្លះ​ខែ​​ស្ថាបនា​រួចរាល់​ឲ្យ​ពលរដ្ឋ​អាចធ្វើ​ដំណើរ​គ្រប់​មធ្យោបាយ​បាន​យ៉ាង​រលូន​

210

​(ភ្នំពេញ)​៖ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បាន​បញ្ជាក់ថា ផ្លូវ​បេតុង​លេខ​៦២R ដែល​បាន​បិទ​ជា​បណ្ដោះអាសន្ន​នាពេល​កន្លងមក​ចាប់ពី​ផ្លូវ​លេខ​៥៩៨ ចូលមក​វត្ត​ញាណ​រង្សី និង​ផ្សារ​សំ​ហាន់ (​ហៅ​ផ្សារ​ទួល​សង្កែ​) ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​ដើម្បី​ធ្វើ​​ការជួសជុល​ជង្ហុគ​តូចធំ (​សំបុកមាន់​) ឡើងវិញ រយៈពេល​កន្លះ​ខែ​មកនេះ រហូតមកដល់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧ ត្រូវបាន​ស្ថាបនា​​រួចរាល់​ជា​ស្ថាពរ​ហើយ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញ​-​ចូល​រកស៊ី​ទទួលទាន​បាន​គ្រប់​មធ្យោបាយ​យ៉ាង​ងាយស្រួល​ដោយ​ប្រើប្រាស់​ធន់​​ធាន​ផ្ទាល់ខ្លួន ក្រោម​ការជួយជ្រោមជ្រែង ជា​ពលកម្ម​ពី​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ជាច្រើន​នាក់​ផងដែរ​។​

​គួរ​រំឭក​ផងដែរ​ថា លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧​កន្លង​ទៅបាន​ចេញមក​ប្រកាស​​ជូនដំណឹង​ភ្លាមៗ​ដល់​ប្រជាពលរដ្ឋ ដែលជា​អ្នកធ្វើដំណើរ​គ្រប់​មធ្យោបាយ​ចេញ​-​ចូល នៅក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ​ទាំងអស់​ឲ្យ​បាន​​ជ្រាបថា រដ្ឋបាល​សាលាខណ្ឌ​ឫស្សីកែវ និង​សម្រេច​បិទផ្លូវ​មួយ​ខ្សែ​លេខ​62R ជា​បណ្ដោះអាសន្ន​សិន ចាប់ពី​ផ្លូវ​លេខ​៥៩៨​រហូត​​ចូលមក​វត្ត​ញាណ​រង្សី និង​ផ្សា​សំ​ហាន់ (​ហៅ​ផ្សារ​ទួល​សង្កែ​) ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។​

​លោក ជា ពិសី បាន​ថ្លែងថា ការបិទ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​ខាងលើនេះ ដោយសារតែ​ផ្លូវ​មួយ​ខ្សែ​ខាងលើនេះ​ត្រូវ​រង​ការខូចខាត​​យ៉ាងដំណំ ហើយ​បាននិងកំពុង​បើក​ការដ្ឋាន ដើម្បី​ដាក់​ឲ្យ​ដំណើរ​ការជួសជុល​ឡើងវិញ​ផងដែរ ដែល​អាចធ្វើ​ឲ្យ​មាន​ផល​លំបាក​ក្នុងការ​​ធ្វើដំណើរ ចេញ​-​ចូល​រកស៊ី​ទទួលទាន​របស់​ប្រជាពលរដ្ឋ​គ្រប់​មធ្យោបាយ​៕ដោយ៖សាវរក្ស/sn

-អភិបាលខណ្ឌ​ឬ​ស្សី​កែវ​បិទផ្លូវ​៦២R ដើម្បី​ជួសជុល​រយៈពេល​កន្លះ​ខែ​ស្ថាបនា​រួចរាល់​ឲ្យ​ពលរដ្ឋ​អាចធ្វើ​ដំណើរ​គ្រប់​មធ្យោបាយ​បាន​យ៉ាង​រលូន​