អភិបាលខេត្ត​កម្ពុជា​និង​អភិបាលខេត្ត​ឡាវ​រួមគ្នា​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​នៃ​ខេត្ត​ទាំងពីរ​

570
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ប្រតិភូ​ដឹកនាំ​ដោយ​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ទទួល​ជួប​ស្វាគមន៍​ប្រតិភូ​អភិបាលខេត្ត​ចម្ប៉ា​សាក់​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​ប្រតិភូ​ឡាវ​ដឹកនាំ​ដោយ​លោក​ប៊ុន​ថង​ឌី​វី​សៃ​អភិបាលខេត្ត​ចម្ប៉ា​សាក់​ស្តីពី​ការចុះហត្ថលេខា​រួមគ្នា​លើ​កំណត់ហេតុ​ប្រជុំ​លើក​ទី​៨​។​

​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្តព្រះវិហារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ខេត្ត​ចម្ប៉ា​សាក់​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ដែល​រៀបចំឡើង​នៅ​សាលាខេត្ត​ព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៩​។​ជារួម​អភិបាលខេត្ត​ទាំ​ពីរបាន​ឯកភាព​រួមគ្នា​លើ​កំណត់ហេតុ​លើក​ទី​៨​នេះ​ផ្តោត​សំខាន់​លើ​១/-​កិច្ច​ស​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​បណ្តោយ​ព្រំដែន​។​

​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ចំណងមិត្តភាព​សាមគ្គីភាព​និង​កិច្ចសហការ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​លើ​ការងារ​រក្សា​សន្តិភាព​ស្ថេរភាព​នយោបាយ​សន្តិសុខ​។​បង្ការ​ទប់ស្កាត់​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងកាត់​ព្រំដែន​ទប់ស្កាត់​ការជួញដូរ​មនុស្ស​និង​គ្រឿងញៀន​។​២/-​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​,​សង្គមកិច្ច​,​ការសហការ​រួមគ្នា​លើ​វិស័យ​ពាណិជ្ជកម្ម​,​ធនធានទឹក​,​កសិកម្ម​,​ទេសចរណ៍​,​រ៉ែ​និង​ថាមពល​,​សាធារណការ​និង​ដឹកជញ្ជូន​,​វប្បធម៌​,​និង​សុខាភិបាល​,៕S/​