អភិបាលខេត្ត​កំពង់ចាម​បាយ​ជាមួយ​កម្មករ​សំអាត​ក្រុង​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​

1112
ចែករម្លែក
លោកគួចចំរើនអភិបាលខេត្តកំពង់ចាមជួបបាយជាមួយកម្មករសំអាតក្រុង

ដោយៈ​ប​.​ខុន​/​កំពង់ចាមៈ​លោក​គួច ចំរើន​អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​១៤​ខែមេសា​ឆ្នាំ ២០១៨​នេះ​បាន​ចូលរួម​ស្រស់​ស្រូប​អាហារ​ពេលព្រឹក​ជាមួយនឹង​បងប្អូន​កម្មករ​សម្អាត​ក្រុង​កំពង់ចាម​ជាច្រើន​នាក់​ដែល​មិនទាន់​ដល់​វេន​ឈប់សម្រាក​។​

​នៅក្នុង​ឱកាស​នេះ ក្រៅពី​ចេញថ្លៃ​ស្រស់ស្រូប​អាហារ​ពេលព្រឹក​លោក​គួច ចំរើន​ក៏បាន​ចែក​រលែក​ថវិកា​ផ្ទាល់ខ្លួន​និង​ជូនពរ​ដល់​គ្រប់​បងប្អូន​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ឲ្យ​ជួបប្រទះ​តែ​សេចក្តីសុខ​គ្រប់ប្រការ​៕មន