អភិបាលខេត្ត​កំពង់ចាម​៖ បើ​គ្លីនិក​ឯកជន​ណា​បើក​បង្រៀន​ផ្នែក​ពេទ្យ​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់ ព្រោះ​ជា​អំពើ​ល្មើ​សនឹង​ច្បាប់​

1074
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​កំពង់ចាម​៖ លោក អភិបាលខេត្ត​កំពង់ចាម បាន​លើកឡើងថា​៖​មន្ទីរ​សុខាភិបាល​ត្រូវ​យកចិត្តទុកដាក់ បញ្ហា​ឱ​ថស​ក្លែង​កា្ល​យ ត្រូវ​បង្កើន​ការទប់ស្កាត់ ឱ្យមាន​ប្រសិទ្ធភាព ពិសេស​គឺ​ក្រុម​ពេទ្យ ដែល​បាន​ដើរ​ចាក់​ថ្នាំ​គ្មាន​ច្បាប់ ដោយមាន​រហូតដល់​ជាង​៥០០​នាក់ ដូច្នេះ​ត្រូវតែមាន​វិធានការ​ទប់ស្កាត់ ហើយ​បើ​គ្លីនិក​ឯកជន​ណា បើក​បង្រៀន​ផ្នែក​ពេទ្យ ត្រូវតែ​បញ្ឈប់​ជាបន្ទាន់ ដោយ​នេះ​ជា​អំពើ​ល្មើសច្បាប់​។​
​ ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បានលើកឡើង​បែបនេះ កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី សុខាភិបាល​ខេត្ត​ខេត្តកំពង់ចាម នៅ​សាលប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ដោយមាន​ការចូលរួម​ពី​អស់លោក​ជា​ប្រធាន​អនុប្រធាន​មន្ទីរ​សុខាភិបាល ជា​ប្រធាន​អនុប្រធាន​ការិយាល័យ ប្រធាន​អនុប្រធាន​មន្ទីរពេទ្យបង្អែក ស្រុក​ប្រតិបត្តិ និង​ប្រធាន​មណ្ឌល​សុខភាព​នៅ​ទូទាំង​ខេត្ត​។​
​លោក​អភិបាល បាន​បន្តថា ចំពោះ​សុវត្ថិភាព​ចំណីអាហារ លោក​សុំឱ្យ​ម្ចាស់​អាហា​ដ្ឋា​ន ដែល​គ្មាន​ច្បាប់​ត្រូវ​មក​ធ្វើ​ច្បាប់ និង​បន្ត​រក​វិធានការ​អប់រំ​ឱ្យ​គាត់ មកសុំ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ដឹង​សាវតារ និង​ពួកគាត់​ចូលរួម​ធ្វើ​អនាម័យ បរិស្ថាន​ដោយ​ម្ចាស់ការ ដើម្បី​សុខភាព​សាធារណៈ​។​
​លោក គួច ចំរើន ក៏បាន​ជំរុញ ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ យកចិត្ត​របស់​អ្នកជំងឺ មក​ដាក់​ក្នុង​ខ្លូន និង អ្នកជំងឺ​ត្រូវយក​ចិត្ត​គ្រូពេទ្យ​មក​ដាក់ខ្លួន​។​
​លោក គួច ចំរើន ក៏បាន​លើកឡើង​នូវ​សំណូមពរ របស់ អ្នកជំងឺ បុ​គ្គិល ប​សស និង​បុគ្គលិក​សុខាភិបាល ក្រោយពី​លើកឡើង​ពី​សំណូមពរ​របស់ អ្នកជំងឺ បុគ្គលិក​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) និង​បុគ្គលិក​សុខាភិបាល​។ លោក​អភិបាល ក៏បាន​ដោះស្រាយ​នូវ​បញ្ហារ​ជាច្រើន​នៃ​ការលើកឡើង​ទាំងនោះ​។​
​ ​ក្នុងនោះ​លោក អភិបាលខេត្ត​ក៏បាន​ស្នើ​ឲ្យ ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ យកចិត្ត​របស់ អ្នកជំងឺ​មក​ដាក់​ក្នុង​ខ្លូន និង អ្នកជំងឺ​ត្រូវយក​ចិត្ត គ្រូពេទ្យ​មក​ដាក់ខ្លួន ព្រោះ​រាល់ពេល​អ្នកជំងឺ មកជួប​គ្រូពេទ្យ ពិតជា​ចង់បាន ចម្លើយ​នៃ​ការពិគ្រោះ​យោបល់​រវាង​អ្នកជំងឺ និង​គ្រូពេទ្យ ។ ប្រសិនបើ​អ្នកជំងឺ​ទទួលបាន ការពិគ្រោះ​យោបល់​រួចហើយ សូម​ឲ្យ​អ្នកជំងឺ​ផ្តល់​ទំនុកចិត្ត ចំពោះ​ក្រុមគ្រូពេទ្យ​យើង​វិញ​។​
​លោក បន្តទៀតថា បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​ខិតខំ​ជំរុញ ដោយ​ត្រូវ​រួមសហការ​ជាមួយ មូលនិធិ​សមធម៌​គាំពារ​សង្គម ហើយ​អាចជា​សមាជិក ប​.​ស​.​ស ត្រូវ​ផ្តល់​ដល់​សមាជិក​ភូមិ មេភូមិ និង​មន្ត្រី​ជាប់កិច្ចសន្យា​ទាំងអស់ ក្នុង​ខេត្ដ ដែល​គ្រប់គ្រង​ដោយ​គណៈ​បញ្ជារ​ការឯកភាព ចែកជូន​សម្រាប់​ប្រើប្រាស់​សេវា ប​.​ស​.​ស កាន់​ល្អ​ប្រសើរឡើង​បន្ថែមទៀត​។​
​ជាមួយគ្នា​នោះ​លោក គួច ចំរើន បាន​សំណូមពរ​ដល់​មន្ត្រី​សុខាភិបាល​ខេត្ត​ទាំងអស់ ត្រូវ​បង្កើន​ការយក​ចិត​ទុកដាក់ បម្រើសេវា​សាធារណៈ ឱ្យបាន​កាន់តែ​ល្អ​ថែមទៀត និង​ចូលរួម​គោរ​ច្បាប់​ចរាចរ និង​បញ្ហា​គ្រឿងញៀន ដោយ​វា​ជាស​ត្រូវ​ធំ​បំផុត​របស់​យើង​។ បញ្ហា​គ្រឿងញៀន​ត្រូវ​បម្រើសេវា ជូន​អ្នក​ចង់​ផ្តាច់​គ្រឿងញៀន គឺ​ត្រូវ​ផ្ល់​ល់​ថ្នាំ​ដោយ​មិន​យក​ម្រៃ​ឡើយ​៕